More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ប្រតិភូ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នាំ​ការឧបត្ថម្ភ និង​ដឹកនាំ​សិ​ស្សា នុ​សិស្ស ចុះសួរសុខទុក្ខ​កងទ័ព ទិស ហនុមាន ថ្ម​ដូន
    Posted Wednesday, March 15, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1133


    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ ដោយ​(​លុច​ណា​ម​) លោក ខាំ លឿ ប្រធាន​ក្រុមប្រឹក្សាឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត សៀមរាប ដឹកនាំ​ប្រតិភូ​មូលដ្ឋាន​ឃុំ លោកគ្រូ អ្នកគ្រូ និង នាំ​ស្បៀងអាហារ​មួយចំនួនធំ ចុះ​សួរ សុខទុក្ខ កងទ័ព ជាពិសេស​ដឹកនាំ​សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ ប្រមាណ​ជា ២០០ នាក់ ចុះ​ដកស្រង់​បទពិសោធន៍ និង​ឲ្យ​សិស្សានុសិស្ស​បានឃើញ​ស្ថានភាព​ផ្ទាល់ ពី វីរៈ​យុទ្ធជន ដែល​ឈរជើង​នៅ កងអនុសេនាធំ​ទី​២ ចំណុះ​ឲ្យ​វរ​សេនា​តូច​កងរថក្រោះ​លេខ​៦៥ នៃ​កងពល ធំ​អន្តរា​គម​លេខ​២ ទិស​ទី​៣ នៃ​យោធភូមិភាគ​ទី​៤ ការពារ​ព្រំដែន កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ថ្ម​ដូន ស្រុក បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០១៧  ។ 

    ​បន្ទាប់ពី​ឡើង​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ បាគង របស់លោក​វរសេនីយ៍ឯក កែ លន់ មេបញ្ជាការ​វរ​សេនា​តូច​កងរថក្រោះ​លេខ​៦៥ រួចមក លោក ខាំ លឿ  បាន​ពាំ​នាំនូវ​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន  បាន​ជម្រុញ​គ្រប់​ស្ថាប័ន នៅ​សមរភូមិ​ក្រោយ ឲ្យ​យកចិត្តទុកដាក់ ផ្សារភ្ជាប់​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមរភូមិ​មុខ ព្រោះ​ឃុំ ក​ណ្តែ​ក មិនទាន់​ឈានដល់​សម្ព័ន្ធមេត្រីភាព​នោះទេ បានត្រឹមតែ​ចុះសួរសុខទុក្ខ និង​នាំមក ជា​ស្បៀងអាហារ ជា​ត្រី​សាច់ បន្លែ ដែលជា​ធនធាន​ផ្ទាល់ខ្លួន និង​មាន​ការចូល រួម​បរិច្ចាក​ពី សប្ប​រសក្នុង​ឃុំ​មួយចំនួន​ផងដែរ ។​

    ​លោក​មេឃុំ​បាន​កោតសរសើរ ចំពោះ​វីរភាព​ដ៏ អង់ អាច ក្លាហាន​របស់​នាយទាហាន ពល​ទា ហាន ដែល​បាន​ហ៊ាន លះបង់ ! ពាក់​លី​ជីវិត  តស៊ូ​ប្រយុទ្ធ ដេញ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​ការពារជាតិ​មាតុភូមិ កម្ពុជា​ឲ្យ​បាន​គង់វង្ស ស្ថិតស្ថេរ​តរៀងមក ។

    ​លោក​មេឃុំ​បាន​បន្ថែមថា​៖ ក្នុង​ដំណើ​ចុះសួរសុខទុក្ខ​កងទ័ព​នេះ​លោក​បាន​នាំ​សិស្សានុសិស្ស​មក​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី វីរៈ​យុទ្ធជន​ដែល​ឈរជើង​ការពារ​ទឹកដី ដើម្បី​ឲ្យ​ក្មួយ បាន សិក្សា​រៀនសូត្រ ព្រោះ​មានតែ​ក្មួយៗ​នេះហើយ​ដែលជា​អ្នក​បន្ត​វេ​ន្ត ជំនួស​មន្ត្រី​ដែល​ចូល និវត្តន៍ មិន​ថា​ស្ថាប័ន​យោធា ឫក៍​ស្ថាប័ន​ណា​នោះទេ នឹង​ពិសេស​ឲ្យ​ពួកគេ​បាន​ស្គាល់ ពី​ខ្សែរ​បន្ទាត់​ព្រំដែន ព្រមទាំង​ប្រាសាទ​មួយចំនួន​ដែលជា​សម្បត្តិ វប្បធម៌​ខ្មែរ ។

    ​នៅ​ឱកាស​នោះដែរ​ឧ​ត្ត​ម​សេនីយ៍​ទោ ឈាន ឆន មេ​បញ្ជារ​រង​កងពលធំ​អន្តរា​គម​លេខ​២ និង ជា​មេបញ្ជាការរង​ទិស​ទី​៣ នៃ​យោធភូមិភាគ​ទី​៤ បាន​សំដែង នូវ​អំណរគុណ​ប្រតិភូ​ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឆ្លៀត ពេលវេលា ដ៍​មាន​តំលៃ ចុះមក សួរសុខទុក្ខ  នាយទាហាន ! នាយទាហានរង ពលទាហាន និង​នាំ​ស្បៀង អាហារ  មួយ ចំនួន ធំ ដែលជា តម្រូវការ របស់​កងទ័ព​ក្នុងការ​ផ្គត់ផ្គង់​ជា ប្រចាំ​នៅ​ទិស​មុខ ទោះបី បច្ចុប្បន្ន នៅតាម​បណ្តា បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ មាន សភាព​ស្ងប់ស្ងាត់ ពិតមែន ក៍​ប៉ុន្តែ​កំលាំង កងទ័ព របស់​យើង ពុំដែល​ធ្វេសប្រហែស​ម្តងណា​ឡើយ គឺ​អង្គភាព​បាន ត្រៀម នូវ​កម្លាំង ស្បៀងអាហារ បរិក្ខា​សឹក នៅពេល​មាន យថាហេតុ ណាមួយ​កើតឡើង ដើម្បី​អន្តរាគមន៍ ឲ្យ​ទាន់ពេលវេលា​ក្នុង ភារកិច្ច​ការពារ​ទឹកដី​ឲ្យ​បាន​រឹងមាំ ។ 

    ​អំណោយ​ជា​គ្រឿង ឧបភោគបរិភោគ​ដែល​ប្រតិភូ​ឃុំ​ក​ណ្តែ​ក​នាំមក​រួមមាន​៖ ភេ​ជ្ជៈ ទឹកបរិសុទ្ធ សាច់ជ្រូក ៦០០​គីឡូ ត្រី​ឆ្តោ ២០០​គីឡូ ត្រី​កញ្ចុះ​២០០​គីឡូ ព្រមទាំង​បន្លែ​គ្រប់មុខ​ជាច្រើន​ទៀត និង​ថវិកា​ផងដែរ ៕
    (all readers's comments can help improve the information, as well as better social)