More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ក្រុមអាជីវក​លក់ដូរ​មានការ​រិះគន់​មកលើ លោក សន នី ប្រធាន​ផ្សារ​ក្រោម​ថា​យក​ភាស៊ី​ពី​អាជីវក​លក់​បន្លែ​បន្តិច​បន្តូច​លើស​សៀវភៅ​បន្ទុក
    Posted Wednesday, March 15, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1666


    ខេត្តសៀមរាប ៖ ឥទ្ធិពល​កម្ពុជា​ អាជីវក​លក់​បន្លែបង្កា​បន្តិច​បន្តូច​នៅ​ផ្សារ​ក្រោម​ដោយ​ទ្រាំ​មិនបាន​ពី​ការគាបសង្កត់​របស់​ម្ចាស់​ភាស៊ី​ផ្សារ​គឺ​លោក សន  នី សព្វថ្ងៃនេះ​លោក​បាន​យក​ភាស៊ី​ពី​ក្រុមអាជីវក​ដែល​បាន​លក់ដូរ​កសិផល​ដំណាំ​ក្នុងស្រុក​បន្តិចបន្តួច​ថា​យកលុយ​លើសពី​សៀវភៅ​បន្ទុក​ដែល​បានកំណត់​។​

    ​ក្រុមអាជីវក​លក់ដូរ​នៅ​ទី​នោះបាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រាប់​បណ្តាញ​ព័ត៌មាន​យើង​ថា​រូបគាត់​គ្រាន់តែ​លក់​មួយកន្លែង​ដាក់​គ្រែ​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង ម្ចាស់​ភាស៊ី​យកលុយ​ប្រចាំថ្ងៃ​ក្នុង​មួយថ្ងៃ​ពី​ដង ពេលព្រឹក​២០០០​រៀល ល្ងាច ២០០0​រៀល ។​ដែល​នៅក្នុង​តារាង​កំណត់​តម្រូវ​យក​២០០​រៀល​ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ​។ អាជីវក​បាន​បន្តទៀត​ថា ការយក​ភាស៊ី​សព្វថ្ងៃ​របស់លោក​សន នី ជា​ម្ចាស់​ផ្សារ​មិន​ត្រឹមត្រូវ​តាម​កំណត់​សៀវភៅ​បន្ទុក​នោះឡើយ​។ ​ប្រធាន​ផ្សារ​មានការ​ត្អូញត្អែរ​ប្រាប់​ដល់​អាជីវ​កថា​សព្វថ្ងៃ​ផ្សារ​ក្រោម​លោក​ជួល​ដី​គេ​ថ្លៃ​។ ​ទើបបាន​យក​បង្ខំ​ឲ្យ​រួច​ថ្លៃ​ដី​គ្មាន​ផ្លូវ​ជ្រើសរើស​ចេះតែ​អោយទៅ​មិនបាន​ចំណេញ​ប៉ុន្មាន​នោះទេ​។ ការធ្វើ​បែបនេះ​ហាក់បីដូចជា​មិនបាន​គោរព​ច្បាប់​សារា​ចរណ៍​ណែនាំ​នូវក្នុង​សៀវភៅ​បន្ទុក​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បានកំណត់​នោះឡើយ ។​ម​ជ្ឍ​ដ្ឋា​ន​នាៗ​មួយចំនួន​បាន​រិះគន់​ចំៗ​មកលើ​លោក សន នី ថា​បាន​យក​ផ្លូវ​សាធារណៈ​មក​ធ្វើជា​កន្លែង​រកស៊ី​ឯកជន​ហើយ​បានដាក់​ជួល​ឲ្យ​ក្រុមអាជីវក​លក់ដូរ​លើ​ចំណីផ្លូវ​ទីធ្លា​នៅ​ទីនោះ​បណ្ដាល​ឲ្យ​ទីធ្លា​ធំ​ទូលាយ​នៅ​ទីនោះ​តូចចង្អៀត ឥឡូវ​លោក សន នី​កំពុងតែ​បង្កអោយមាន​ការប៉ះពាល់​ដល់​បរិស្ថាន​មានការ​អាប់អួ និង​កក​ស្ទុះ​ប្រព័ន្ធ លូ​យ៉ាងខ្លាំង​មាន​ភាព​រញី​រញា​យ​ដោយ​មិន​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​។​

    ​អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោ​កសន នី​ម្ចាស់​ផ្សារ​ក្រោម​បានទេ​ជុំវិញ​ពី​ការចោទប្រកាន់​ពី​ក្រុមអាជីវក​ខាងលើនេះ ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ​បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ​ទៅលើ​មេ​ភាស៊ី​ផ្សារ​ទាំងឡាយណា ដែល​ប្រព្រឹត្តល្មើស​បន្ត​ទៅលើ​បញ្ហា​យក​ភាស៊ី​ពី​អ្នកលក់ដូរ​លើស​សៀវភៅ​បន្ទុក​ដែលជា​កសិផល​ដំណាំ​ក្នុងស្រុក ។ ប៉ុន្តែ​មកដល់ពេលនេះ​មេ​ភាស៊ី​ខាងលើនេះ គឺ​មិន​ញញើត​ចំពោះ​ការព្រមាន​នោះទេ នៅតែ​ផ្គើន​បំពាន​ចំពោះ​ចំណាត់ការ​នេះ​ដដែល ។​

    ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បន្តថា ពួកគាត់​មិន​ហ៊ាន​និយាយ​អ្វី​ទេ ព្រោះ​ខ្លាច​មិនបាន​លក់ដូរ​នៅ​ទីនោះ​បន្តទៀត​។ ពួកគាត់​បន្តថា កត្តា​ទាំងនេះហើយ​ជា​ចំណែក​ធ្វើ​ឲ្យ​បាត់​សម្លេងឆ្នោត ដោយសារតែ​មន្ត្រី ដែល​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យ៉ាងនេះ គិតតែ​ផលប្រយោជន៍  បក្សពួក​ខ្លួនឯង​តែប៉ុណ្ណោះ ។​

    ទោះជា​យ៉ាងនេះ​ក្ដី​អ្នកសារព័ត៌មាន​ពុំទាន់​ធ្វើការ​ទំនាក់ទំនង​មក​លោក​អភិបាលក្រុង​សៀមរាប​ទេពី​បញ្ហា​នេះ​ដោយសារ​ទំនាក់ទំនង​ទៅ​លោ​កសន នី​ម្ចាស់​ផាស៊ី​ផ្សារ​ក្រោម​មិនបាន​។​ដូច្នេះ​គ្មាន​តម្រុយ​ណា​បានដឹង​ពី​រឿង​បង្កើត​ទីផ្សារ​នៅ​ទីនោះ​ថា​តើ​មាន​ចំណែក​ភាគហ៊ុន​ប៉ុន្មាន​ឲ្យ​ច្បាស់លាស់​ពិតប្រាកដ​នៅឡើយ​៕
    (all readers's comments can help improve the information, as well as better social)