More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សុខ អាន​ស្លាប់ មន្ត្រី CPP ខ្លះ​យំ​ខ្លះ​សើច​
    Posted Thursday, March 16, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3030


    ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព​នៅវេលា​ម៉ោង​៦​និង​៣២​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​ដោយ​រោគាពាធ ។​

    ​ប្រភពពី​មន្ត្រីរាជការ​មួយចំនួន​បានលើកឡើង​ថា ការបាត់​បង់ជីវិត​លោក សុខ អាន បានធ្វើ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​( CPP) មួយចំនួន​ដែល​ស្និ​ទ្ឋ​ស្នាល ឬ​ក៍​នៅក្រោម​ឱវាទ ឬ​ជា​កូនចៅ​ជំនិត​លោក​បាន​យំសោក​ស្តាយ​អាឡោះអាល័យ​ស្នាដៃ​បម្រើ​ជាតិ​ជាច្រើន​របស់លោក ។​

    ​ចំណែក​មន្ត្រី​គណបក្ស​ប្រជាជន​មួយចំនួន​តូច​ទៀត បែរជា​សប្បាយចិត្ត​ទៅវិញ​រហូត​មាន​អ្នកខ្លះ​ផឹកស៊ី​បែប​ចំអក ព្រោះតែ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​តូច​នោះ​ធ្លាប់​ចង់បាន​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ច្រកចេញចូល​ឯកសារ​ផ្ទាល់​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ឲ្យ​ចំ​គឺ​កន្លែង​ខ្លាញ់ ត្រូវប៉ាន់ កន្លែង​លុយ​ហូរ​ចូល តែដោយសារ​លោក សុខ អាន ជា​ដន្លងដងស្នែង​លោក ហ៊ុន សែន គឺ​មិនអាច​យក​កៅអី​លោក​បាន ធ្វើ​ឲ្យ​លោក សុខ អាន កាន់តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​អស់​ពេល​ជាច្រើន​អាណត្តិ​មកហើយ ។​

    ​យ៉ាងណា​ក៍ដោយ នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ «​អង្រុត​» មិនអាច​រក​ការសុំ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ព័ត៌មាន​ខាងលើនេះ ៕
    (all readers's comments can help improve the information, as well as better social)