More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក ផៃ ស៊ី​ផាន ប្រតិកម្ម នឹង​កាសែត The Cambodia Daily ដែល​បានដាក់​ចំណងជើង​ថា​៖ «​លោក សុខ អាន រដ្ឋមន្ត្រី​ដៃ​ច្រើន ទទួលមរណភាព​»
    Posted Thursday, March 16, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2716


    (​ភ្នំពេញ​)៖ អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ទៅលើ​កាសែត The Cambodia Daily ជុំវិញ​ការបំពាន​ដល់​វប្បធម៌​ដ៏​ថ្លៃថ្នូរ​ចំពោះ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន​។ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា វា​ការ​បំភ្លៃ​សាច់រឿង​ពិត និង​ជាក់ស្តែង​ចំពោះ​ការបំពាន ដល់​វប្បធម៌​ខ្មែរ​ដ៏​ថ្លៃថ្នូរ ចំពោះ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ក៏ដូចជា​ការ​បំភ្លៃ​សាច់រឿង​ពិត និង​ជាក់ស្តែង​ចំពោះ​បន្ទុក​ការងារ និង​ការទទួលខុសត្រូវ​រប​ស់ស​ម្តេច​វិបុល​បញ្ញា សុខ អាន ចំពោះមុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ប្រជាពលរដ្ឋ​។​

    ​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​របស់លោក ផៃ ស៊ី​ផាន ប្រតិកម្ម​ទៅកាន់ The Cambodia Dialy:

    «​គោរព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កាសែត The Cambodia Daily ដែល​ដាក់​ចំណងជើង​គួរអោយ​ខ្មាស់អៀន​ចំពោះ​ការបំពាន ដល់​វប្បធម៌​ខ្មែរ​ដ៏​ថ្លៃថ្នូរ ចំពោះ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ក៏ដូចជា​ការ​បំភ្លៃ​សាច់រឿង​ពិត និង​ជាក់ស្តែង​ចំពោះ​បន្ទុក​ការងារ និង​ការទទួលខុសត្រូវ​រប​ស់ស​ម្តេច​វិបុល​បញ្ញា សុខ អាន ចំពោះមុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ប្រជាពលរដ្ឋ ដែលមាន​ចំណងជើង​ថា “  លោក សុខ អាន រដ្ឋមន្ត្រី “​ដៃ​ច្រើន​” ទទួលមរណភាព​ក្នុង​វ័យ​៦៦​ឆ្នាំ​”​។ នេះ​វា​ធ្វើអោយប៉ះពាល់​អារម្មណ៍ មិន​ត្រឹមតែ​គ្រួសារ សាច់ញាតិ​របស់​សម្តេច​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​សហការី​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ពុំ​អាច​ទទួលយក​បានឡើយ​។​

    ​យើង​ដឹង​ច្បាស់​ណាស់​សម្តេច​ទទួលបន្ទុក និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​កិច្ចការរដ្ឋ និង​ផលប្រយោជន៍​ខ្មែរក្រោម​ការដឹកនាំ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​បន្ទាប់ពី​លទ្ធ​ផលព នៃ​ការបង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ កម្ពុជា​ខ្លួនឯង​មានការ​ប្រឈម​ទិដ្ឋភាព​មួយចំនួន​៖
    ​ទិដ្ឋភាព​ទីមួយ​៖ ប្រឈម​ជាមួយ​ក្រុម​ឧទ្ទាម​ខ្មែរក្រហម ដែល​នៅតែ​បន្ត​ការកាប់សម្លាប់​ពលរដ្ឋ​កម្ពុជា ដែល UNTAC បោះបង់ចោល​ការទទួល​ខុសត្រូវ​ឆ្លើយតប និង​ស្ថាន​ការ សន្តិសុខ​ជាតិ​។​

    ​ទិដ្ឋភាព​ទី​ពីរ​៖ កម្ពុជា​តាំង​ពីលើ​ដល់​ក្រោម ក្រោមរូបភាព​រាជរដ្ឋាភិបាល​ចំរុះ គឺ​ប្រឈម​និង​សមត្ថភាព បទពិសោធន៍ ការងាររដ្ឋបាល និង​ប្រសិទ្ធភាព​រដ្ឋបាល​សម្រាប់​ប​ម្រើ និង​ការពារ​ប្រជាពលរដ្ឋ គឺ​កូតា​ពី​គណបក្ស ដែលមាន អាសនៈ នៅក្នុង​សភា ដែលជា​ហេតុផល នៃ​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​គណៈរដ្ឋមន្ត្រី ដើម្បី​រក្សា​ឯកភាព និង​នយោបាយ​រដ្ឋបាល​។​

    ​អាស្រ័យ​ហេតុនេះហើយ ដោយ​បទពិសោធន៍ និង​នយោបាយ​ផ្សះផ្សា​ជាតិ​ជាមួយ​ការការពារ​ជាតិ ព្រមទាំង​ការអភិវឌ្ឍ​ដែលជា​តម្រូវការ​របស់​ប្រជាជាតិ ដែល​ទើបតែ​ចេញពី​សង្គម​មិនទាន់​ពេញ​លេង​នោះ សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បទពិសោធន៍ ចំណេះដឹង និង​ជា​បញ្ញាវន្ត​ផង​នោះ គឺ​បាន​ចូលរួម​ជាច្រើន​ដំណាក់កាល នៃ​ភាពបត់បែន​ច្រើនណាស់ ក្នុង​ការរក្សា​ស្ថានភាព ស្ថេរភាព នយោបាយ សន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍន៍​។ ខ្ញុំបាទ​ឮ​នឹង​ត្រចៀក​ពី​ឯកឧត្តម មកពី​គណបក្ស​ដែល​មិនដែល​ទទួលបាន​ការគាំទ្រ​ភាគច្រើន ឬ​ចាញ់ឆ្នោត​ជា​អចិន្ត្រៃយ៍​នោះបាន​បង្កើត​ពាក្យ​នេះ និង​បំភ្លៃ​ពាក្យ​នេះ​ដើម្បី​ឃោសនា​ប្រឆាំងនឹង​សម្តេច​វិបុល​បញ្ញា សុខ អាន ក៏ដូចជា​រាជរដ្ឋាភិបាល​ដែល​ទទួលបាន​ជ័យជំនះ​ក្នុង​កិច្ចការរដ្ឋ ក៏ប៉ុន្តែ​គេ​គួរតែ​សួរ​ចំពោះ​សមាជិក​រាជរដ្ឋាភិបាល ដែល​មិនមែន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឧទាហរណ៍​៖ គណបក្ស សម រង្សី គណបក្ស​សិទ្ធមនុស្ស គណបក្ស​ហ៊ុន សិន​ប៉ិច ជាដើម គឺ​គេ​យល់ច្បាស់​លាស់​ពី​ការប្រឹងប្រែង លះបង់​គ្រប់បែបយ៉ាង​នៃ​ការងារ​របស់​សម្តេច​ដែល​កសាង ទទួលខុសត្រូវ​ខ្ពស់ និង​ពហុ​វិស័យ ដើម្បី​ប្រទេសជាតិ​ទាំង​ក្នុងស្រុក ក៏ដូចជា​ក្នុង​ឆាក​អន្តរជាតិ សមាជិក​ដែល​មកពី​គណបក្ស​បម្រើ​ការងារ​នៅក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី គឺ​បាន​យល់ច្បាស់ និង​បាន​រៀនសូត្រ​ច្បាស់លាស់​ពីស​ម្តេច ក្នុង​កិច្ចការងារ​រដ្ឋ​ដែល​គេ​ជា​អ្នកចូលរួម​ដ៏​ប្រសើរ និង​សកម្ម​ដល់​ផលប្រយោជន៍​ខ្មែរ​។ ការទទួលខុសត្រូវ​ខ្ពស់ និង​វិស័យ​ច្រើន​រដ្ឋបាល​នេះ​ក៏បាន​បង្ហាញ​នូវ​គុណវុឌ្ឍិ​ជាក់លាក់ តាមរយៈ​វិស័យ​នីមួយៗ​ដែល​កំពុងដំណើរការ​បច្ចុប្បន្ន ដែល​សម្តេច សុខ អាន ធ្វើ​ពី​នយោបាយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ មកជា​គោលការណ៍​អនុវត្ត​តាមរយៈ​បង្កើត​យន្តការ និង​ច្បាប់​សម្រាប់​ការងារ​ជាក់ស្តែង នៅក្នុង​រយៈពេល​នៃ​រាជរដ្ឋាភិបាលចំរុះ​។ ចាបផ្តើម​ពី​អាណត្តិ​ទី​បួន ទី​ប្រាំ កំណែទម្រង់រដ្ឋបាល និង​នយោបាយ​រដ្ឋបាល​បាន​ដំណើរ​ដោយ​ជោគជ័យ​ក្នុង​បរិបថ ឯកភាព​រដ្ឋបាល និង​នយោបាយ​រដ្ឋបាល​ឆ្លើយតប​នឹង​ភាពជាក់ស្តែង​នៃ​តម្រូវការ​។​

    ​អ្វី​ដែលជា​គុណវុឌ្ឍិ និង​មរកត​សម្រាប់​អនុវត្ត​បន្ត ដែល​ឋិត​នៅក្រោម​ការអនុវត្ត​ន៍ន​យោ​បាយ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​៖
    ១- ទីស្តីការគណរដ្ឋមន្ត្រី ជា​មជ្ឈមណ្ឌល​ពហុបក្ស និង​និន្នាការ បម្រើ​ការងារ​
    ២- វិស័យ​វប្បធម៌ ដែល​គ្រប់គ្រង និង​ថែរក្សា​ឧទ្យាន​អង្គរ​បាន​ដើរតួនាទី​ដ៏​មាន​សារៈប្រយោជន៍​ដល់​មនុស្សជាតិ​ដែល​អង្ក​ការ UNISCO យក​ជា​គំរូ​នៃ​បថពិសោធន៍​នេះ ដោយឡែក​ទេសចរណ៍​ទទួលបាន​កំណើន​ជាង​ប្រាំ​លាន​នាក់ ដែលជា​មូលដ្ឋាន​នៃ​ជោគជ័យ​ដែល​រាប់ទាំង​កម្មវិធី​នៃ​អង្គការ​អន្តរជាតិ​ចូលរួម​សកម្មភាព​អភិរក្ស និង​ការពារ​ឧទ្យាន​អង្គរ​។​
    ៣- ការងារ​ការពារ​អធិបតេយ្យភាព​ក្នុងការ​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែលជា​គំរូ​ខ្នាត​អន្តរជាតិ​។​
    ៤- ការដាក់​ប្រាសាទព្រះវិហារ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អន្តរជាតិ​
    ៥- ការទាមទារ​វត្ថុ​បុរាណ​ដែល​បរទេស​បាន​លួច​យក​ត្រឡប់មក​កម្ពុជា​វិញ​
    ៦- បង្កើត​គណកម្មាធិការ​ចម្រុះ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​
    ៧- រឿង​ច​ចារ​បញ្ហា​ជាច្រើន​ជាមួយ​បរទេស​
    ៨- សម្តេច​មានគុណ​ធម៌ និង​សមត្ថភាព​ប្រមូលផ្តុំ​បញ្ញា​វ័​ន្ត​នៃ​ពហុ​គំនិត​ទាំង​កម្ពុជា និង​បរទេស​ដើម្បី​ការងារ​ផលប្រយោជន៍​ជាតិ​។​

    ​ដូចនេះ អ្នកសារព័ត៌មាន ក៏ដូចជា​ជន​មួយចំនួន​គួរ​មាន​សីលធម៌ និង​គោរព​នូវ​ហេតុ និង​ផល​តាមរយៈ​នយោបាយ​បត់បែន​របស់​កម្ពុជា ជាពិសេស​សីលធម៌​ល្អ​របស់​កម្ពុជា​ដែល​តែងតែ​គោរព​ដល់​វិញ្ញាណក្ខន្ធ​សព ដែលជា​ប្រពៃណី​ខ្មែរ ក្នុង​កាលៈទេសៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បាត់បង់​នូវ​ឥស្សរជន ដែល​បាន​ចំណាយពេល​ជាង ៣៨ ឆ្នាំ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ។​
    ​អរគុណ​
    (all readers's comments can help improve the information, as well as better social)