More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • Facebook: ទម្លាយ​សំឡេង​ពាល​អសីលធម៌​របស់​តំណាងរាស្ត្រ CNRP ប្រមាថ​ចំពោះ​ការ​មរណភាព សម្តេច​វិបុល​បញ្ញា សុខ អាន
    Posted Thursday, March 16, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 4645


    (​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ Facebook សីហា បាន​បន្ត​ទម្លាយ​សារ​សម្លេង​ពាល​អសីលធម៌​មួយ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាថ​ចំពោះ​ការ​មរណភាព​របស់​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​លោក​ទើប​ទទួលមរណភាព​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​ម្សិលមិញ វេលា​ម៉ោង​១៨៖៣២​នាទី នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

    Facebook សីហា បាន​សរសេរ​រៀបរាប់ថា​៖ «​សូម​បញ្ចេញ​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក លឹម គីម​យ៉ា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក ហ៊ី យឿន អគ្គលេខាធិការរង​ព្រឹទ្ធសភា ជូន​បងប្អូន​ជនរួមជាតិ​បានដឹង​។ តើ​សម្តី​ពាល​បែបនេះ ស័ក្តិសម​នឹង​លោក លឹម គឹម​យ៉ា និយាយ​ដែរឬទេ​?»​។​

    ​ក្រៅពីនោះ Facebook សីហា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ទៀតថា​៖ «​ខ្លឹមសារ​ដែល​លោក លឹម គឹម​យ៉ា បាន​និយាយ​ពាក់ព័ន្ធ​នឹង​មរណភាព​លោក សុខ អាន ប្រហែល​ក្រោយ​ការ​បែកធ្លាយ​នូវ​សំឡេង​នេះ​ចេញទៅ អាច​បក្ស​កាន់អំណាច ឬ​អ្នកគាំទ្រ​បក្ស​កាន់អំណាច ប្រហែលជា​មិន​អត់ឱន​ឲ្យ​លោក​ជាដាច់ខាត​។ ដូច្នេះ​គួរ​លោក លឹម គឹម​យ៉ា គិត​រក​ច្រក​ក្រោយ​ជាបន្ទាន់​ឲ្យ​ហើយ​ទៅ ឬមួយ លឹម គឹម​យ៉ា រត់​ចូល​ជ្រកកោន​នៅក្នុង​ស្ថានទូត​បារាំង ឬ​ឡើង​យន្តហោះ​ទៅ​ស្រុក​បារាំង​វិញ​ជាបន្ទាន់​ទៅ​ដើម្បី​សុវត្ថិភាព​។ ប៉ុន្តែ​ដោយសារតែ​លោក លឹម គឹម​យ៉ា បាន​សំណូមពរ​ឲ្យ​ផេ​ក​សីហា យើងខ្ញុំ​ចុះផ្សាយ​នូវ​សម្តី​អសុរោះ​នេះ​។ អ៊ីចឹង​យើងខ្ញុំ​សូម​ផ្សាយ​នូវ​សំឡេង​ទាំងស្រុង របស់លោក​ជូន​សាធារណជន​បាន​ជ្រាប​ទៅ​ចុះ​» ។​

    ​សូម​ស្តាប់​សំឡេង​នៃ​ការឆ្លើយ​ឆ្លង​គ្នា​រវាង​លោក លឹម គឹម​យ៉ា ជាមួយ​លោក ហ៊ី យឿន នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០៖២៥​នាទី ដូចតទៅ​៖

    (all readers's comments can help improve the information, as well as better social)