រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនលោកស្រី អាន្នី សុខ អាន ភរិយាសម្តេចវិបុលបញ្ញា សុខ អាន ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ។
នៅក្នុងព្រះរាជសារចុះថ្ងៃទី១៦ មីនា ២០១៧ ព្រះមហាក្សត្របានសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំជាមួយលោកស្រី អាន្នី សុខ អាន និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ។ ព្រះរាជសារក៍បានបញ្ជាក់ទៀតថា «មរណភាពនៃសម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៍ឆ្នើមនៃប្រទេសជាតិនិងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ឋិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិនិងបូរណភាពទឹកដី ។
ព្រះរាជសារក៍បានសង្កត់ធ្ងន់ទៀតថា «សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមក្នុងការដឹកនាំ កសាង និងគោរពព្រះពុទ្ឋសាសនាឲ្យមានការរីកចម្រើន និងស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយម ៕

(all readers's comments can help improve the information, as well as better social)