ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទទាំងឆ្នោតវៀតណាម និងល្បែងភ្នាល់បាល់ បាននិងកំពុងរីកសាយភាយ គួរឲ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចហាក់មិនទាន់មានវិធានការណ៍ខ្លាំងក្លា និងចុះប ង្ក្រាបឲ្យមានប្រសិទ្ធភាពនៅឡើយទេ បើទោះបីមានបទបញ្ជាពីថ្នាក់ដឹកនាំក៏ដោយនោះ។ សម្រាប់ល្បែងភ្នាល់បាល់វិញ ប្រជាពលរដ្ឋបានរាយការណ៍ថា ក្រុមឈ្មួញបានបើកកន្លែងភ្នាល់បាល់ ដោយជ្រោកក្រោមស្លាក Internet ២៤ម៉ោងជាដើម ដែលកំពុងពេញនិយមយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀតនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអធិការនគរបាលទាំង១២ខណ្ឌ បន្តប្រតិបត្តិការចុះទៅបង្ក្រាប តាមមូលដ្ឋានរបស់ខ្លួន ឲ្យតឹងរឹងបំផុត និងមានប្រសិទ្ធភាព កុំបណ្តែតបណ្តោយឲ្យកើតមានឡើងតទៅទៀត។
នាយឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា បនល្បែងទាំងនេះដែលនាំឲ្យកើតមានឡើងនូវបទល្មើសផ្សេងៗ ធ្វើឲ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ក្នុងការរស់នៅ ធ្វើដំណើរ និងរកស៊ីជាដើម ហើយរាល់ប្រជុំម្តងៗជាមួយកងកម្លាំងរបស់ខ្លួន លោកតែងតែដាក់បទបញ្ជាជានិច្ច។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងឃើញស្រាប់ហើយ គ្រប់ទីតាំងដែលមានការចុះផ្សាយ មិនដែលរំលងបានមួយថ្ងៃទេ ខ្ញុំបានបញ្ជាបង្ក្រាបបានភ្លាម។ គ្រប់ព័ត៌មានដែលខ្ញុំទទួលបាន តាមរយៈសារព័ត៌មានផ្សេងៗ ក៏ដូចគ្នាពិសេស វេបសាយអ្នកសារព័ត៌មានគ្មានរោងពុម្ពច្រើនណាស់ ដែលបានជួយផ្តល់ព័ត៌មានតាម Whatsapp ឲ្យខ្ញុំផ្ទាល់»។
នាយឧត្តមសេនីយ៍សុ្នងការ បានបន្តទៀតថា «ព្រោះគ្រប់ប្រជុំខ្ញុំតែងតែបញ្ជាឲ្យបង្ក្រាប ដល់ឬសគល់មេបនល្បែង ដែលកន្លងមកចាប់បានតែអ្នកលេង និងកូនកញ្ច្រែង»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ស្នងការ បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យរាយការណ៍ទៅលោកផ្ទាល់ នូវល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងមូលដ្ឋានតាមរយៈលេខទូរស័ព្ទរបស់លោក 095 30 7777 ពេលនោះ លោកនឹងបញ្ជាឲ្យចុះបង្ក្រាបភ្លាមតែម្តង មិនឲ្យកើតមានឡើងនោះឡើយ។
បើតាមប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់ទីតាំងភ្នាល់បាល់ដ៏ធំមានយីហោ Golden 88 Net ស្ថិតនៅតាមផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន មួយថ្ងៃៗមានចូលលេងយ៉ាងច្រើន ទៅចាក់បាល់ដែលនាំឲ្យចាញ់អស់យ៉ាងច្រើន រាប់ពាន់ដុល្លារឯណោះ ពេលខ្លះមានទាំងសមត្ថកិច្ចចូលទៅចាក់ផងដែរ។
ប្រជាពលរដ្ឋបានរាយការណ៍ថា មានទីតាំងល្បែងភ្នាល់បាល់មួយដ៏ធំនេះ មិនដែលឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋ បានសំណូមពរឲ្យនាយឧត្តមសេនីយ៍ស្នងការ ចុះទៅបង្ក្រាបផង និងទីតាំងកត់ឆ្នោតផ្សេងៗទៀត ដែលខ្លះកត់់បើកចំហរដូចជា នៅផ្សារចំការដូង ខណ្ឌដង្កោផងដែរ៕

(all readers's comments can help improve the information, as well as better social)