ថ្មីទៀតហើយសូមបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតរាល់ការទិញសាច់ជ្រូក ឬសាច់ផ្សេងមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ព្រោះពេលបច្ចប្បន្ននេះមានប្រភេទសាច់ជ្រូកជាច្រើនខ្លះប្រើថ្នាំគីមីខ្លាំងជ្រុល ខ្លះជាប្រភេទសត្វមានជម្ងឺ ហើយខ្លះទៀតជាប្រភេទសាច់ដែលគេរក្សាទុកជាច្រើនខែថ្ងៃហើយខូចគុណភាពទៀតផង។
គម្រូមានស្រាប់នៅក្នុងវីដេអូខាងក្រោមនេះ ប្រភពពីបរទេសបានរកឃើញសាច់ជ្រូកខូចគុណភាពជាច្រើនគីឡូដែលកំពុងធ្វើការចែកចាយនៅលើទីផ្សារនេះជាបញ្ហាមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបគួរយល់ដឹង និងធ្វើការពិនិត្យអោយបានច្បាស់លាស់មុននិងទិញសាច់គ្រប់ប្រភេទមកបរិភោគ។
សាច់ជ្រូកនេះជាប្រភេទសាច់ជ្រូកដែលមានផ្ទុកជម្ងឺ និងជាតិថ្នាំហួសបរិមាណ ដែលបណ្ដាលអោយមានខ្ទុះក្នុងសាច់គួរអោយញញឺត ស្ទើរតែមិនហ៊ានបរិភោគនៅថ្ងៃក្រោយទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងគ្រប់គ្នា។
គួររំលឹកផងដែរថាកាលពីថ្មីៗនេះ នៅប្រទេសវៀតណាមបានបើយុទ្ធនាការមួយដើម្បីធ្វើការដកពិសោធន៍សាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារហើយលទ្ធផលបានបង្ហាញដូចខាងក្រោម៖ តាមការសិក្សា បានបង្ហាញថា ៤២% នៃសាច់ជ្រូក ៤៨ ក្បាល ក្នុងចំណោមសាច់ជ្រូក ១០៨ ក្បាល ដែលប្រមូលយកមកពីផ្សារ ក្នុងខេត្ត Hưng Yên ត្រូវបានរកឃើញថា មានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះថា Salmonella ដែលអាចឲ្យមនុស្សបរិភោគទៅកើតជំងឺ។ នេះបើយោងតាមរយ: សារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១។
ការស្រាវជ្រាវនេះ បានធ្វើទ្បើងក្នុងឆ្នាំ ២០១៤ និង ២០១៥ ដែលទើបនឹងបានចេញផ្សាយជាសាធារណៈនាពេលថ្មីៗ នេះ។ យោងតាមអ្នកវិភាគ ធ្វើការវាយតម្លៃពីហានិភ័យ បានអះអាងថា អ្នកបរិភោគសាច់ជ្រូក ដែលមានផ្ទុកបាក់តេរីនេះ បានធ្លាក់ខ្លួនឈឺ ១៨ % ដោយមានរោគសញ្ញាដូចជា រាគរូស ឈឺពោះ គ្រុនក្ដៅ និងមានមេរោគក្នុងឈាមជាដើម៕
សូមមេត្តាប្រុងប្រយ័ត្ន និងជួយចែករំឡែកអោយអ្នកគ្រប់គ្នាបានដឹងផង។

(all readers's comments can help improve the information, as well as better social)