Posted Tuesday, March 28, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2299


​ភ្នំពេញ ៖ គិត​មកដល់​ម៉ោង ៩​ព្រឹក ថ្ងៃទី ២៨ ខែមីនា​នេះ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បើករថយន្ត​បុក​រះ​បញ្ច្រាសទិស​នៅលើ ផ្លូវ ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងត្របែក កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មិនទាន់​ដឹងខ្លួន​នៅ ឡើយ​ទេ​។

​តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ ស្ថានភាព​ជនបង្ក មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ សង្ឃឹម​តិច​ក្នុងការ​សង្គ្រោះ​ជីវិត ដោយសារ​លលា ក្បាល​បែក​និង​កក់ឈាម​ក្នុង​ខួរក្បាល និយាយ​រួម​ប៉ះពាល់​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​តែម្តង​។ ពាក់​ព​ន្ធ័​នឹង​ស្ថានភាព របស់​ជនបង្ករ​នេះ សាច់ញាតិ​សុំ​មិន​និយាយ​អី​ទាំងអស់ ដោយ​ពួកគាត់​បញ្ជាក់ថា កូនចៅ​គាត់​កំពុង​សង្គ្រោះ​នឹងមាន​ទុក្ខ​។​

​បើតាម​ការបញ្ជាក់​ពី​លោក សែម គ​ន្ធា នាយរង​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ បានអោយដឹងថា ជនបង្ក​រូបនេះ មានឈ្មោះ មាស សុខ​ហេង មានមុខរ​បរជា​អ្នកលក់​ទូរ​សព្ទ័​ដៃ​នៅ​ចាក់អង្រែ​ក្រោម ម្ចាស់​រថយន្ត Camry ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2245 ។ ចំណែក​ជន​រង់​គ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​បីនាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទី​១​ឈ្មោះ សុខ ណាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​ពលករ​សំណាក់​ស្រុក​នៅ​ប្រទេស​កូរ៉េ ទី​២ ឈ្មោះ សេង អាន ស្រី អាយុ​៣២​ឆ្នាំ នឹង​ទី​៣ ណា​ស្រី​នី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ត្រូវបាន​ប្រជាពលរដ្ឋ​កើតការ​ខឹង​ស​ប្បារ​និង​បាននាំគ្នា​វាយ​ទាត់​ធាក់​ស្ទើរ​ស្លាប់ ហើយ​រថយន្ត​ត្រូវបាន​វាយកម្ទេច​ខូចខាត​ស្ទើរ​ទាំងស្រុង​។

​ហេតុ​ការ​ណ៏​ដ៏​គួរអោយ​រន្ធត់​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​តាម​កា រ​បញ្ជាក់​ពី​នាយផ្នែក​ចរាចរណ៍​រាជធានី​ភ្នំពេញ មកដល់​ព្រឹក ថ្ងៃទី ២៨ ខែមីនា​នេះ ជនរងគ្រោះ​សរុប​៩​នាក់ កំពុង​សង្គ្រោះ ដោយ​៥​នាក់​សម្រាក​ក្នុង​មន្ទីរពេទ្យ​រុស្សី ៣​នាក់ ទៀត​នៅ​មន្ទីរពេទ្យ​កាល់ ម៉ែត្រ នឹង​ម្នាក់ទៀត​នៅ មន្ទីរពេទ្យ ឯកជន​។​

​សូមបញ្ជាក់ថា រឿង​ដែល​កាន់តែ​ខ្លោចផ្សា​និង​លើសពី​អាណិត​ទៀត​នោះ​គឺ​នារី​ម្នាក់​ក្នុងចំណោម​សព​នារី​រងគ្រោះ​ទាំងពីរ គឺ​នារី​ទី​១ នៅសល់តែ​ជាង​មួយខែ​ទៀត​តែប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ខណៈដែល​នារី​ទី​២ សល់​តែ​៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​ព្រោះ​គាត់​ជា​ពលករ​ធ្វើការ​នៅ​ទីនោះ ហើយ​នារី​ទាំងពី​ជា​បងថ្លៃ​ប្អូនថ្លៃ ហើយ​បុរស ដែល​ស្លាប់​គឺ ត្រូវជា​ពូ របស់​អ្នក​ទាំងពីរ​នេះ​។ បើ​យោងតាម​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំងបី​នាក់​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ អ្នក​ទាំង​៣ បានធ្វើ​ដំណើរ​មកពី​យ​ក​ផ្លែស្វាយ​ពី​គូ​ដណ្តឹង​ដែល​ម្តាយក្មេក​របស់​នារី ទី ១ ផ្ញើរ​មក ដោយ​ធ្វើដំណើរ​ជិត​ដល់ផ្ទះ​ហើយ សល់​តែ​ប្រហែល​ពី​បី​រយ​ម៉ែត​ទៀត​ប៉ុណ្ណោះ តែ​ជា​អកុសល​ស្រាប់តែ​ជួប​ហេតុ​ការ​ណ៏​អាក្រក់​បែបនេះ​តែម្តង​។​

​ជុំវិញ​ករណីនេះ យោងតាម​ច្បាប់​ស្តីពី​ចរាចរ​ណ៏​ផ្លូវគោក​ត្រង់​មាត្រា​៨៥ ចែងថា ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឫ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​បញ្ញា​ត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បណ្តាលអោយ​ស្លាប់​ម​នុស្ស​ច្រើន​នាក់ ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ ២៥​លាន រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឫ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។​
(all readers's comments can help improve the information, as well as better social)