More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សង្វៀន​ជល់​មាន់​ដ៏​ធំ​ក្នុង​កាស៊ីណូ​ស្រុក​ពញាក្រែក​១​គូៗ​ភ្នាល់​លុយរាប់​ពាន់​រាប់ម៉ឺន​ដុល្លារ​
    Posted Thursday, March 30, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2404


    ​ខេត្ត​ត្បូងឃ្មុំ  រាល់ថ្ងៃនេះ​គេ​សង្កេតឃើញ​ល្បែងស៊ីសង​គ្រប់​ប្រភេទ កំពុងតែ​ពេញនិយម ពី​សំណាក់​មហារ​ជន​ទូរ​ទៅ មិន​ថា ទីជនបទ​ឬ​ទីប្រជុំជន​នោះទេ សូម្បីតែ​កាស៊ីណូ​ក៏​ពេញនិយម​សម្រាប់​ខ្មែរ​យើង​ដែរ ។ ជាក់ស្ដែង​ដូចជា កាស៊ីណូ នៅក្រោយ​សណ្ឋាគារ​ភូមិ​យើង ជាដើម គឺមាន​បើក​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បៀរ​ឡុកឡាក់ ប្រជល់មាន់ ជាដើម​។​ល​។ ហើយ​ការលេង​ល្បែង​ទាំងនោះ​គឺមាន​ភ្នាល់​ចាក់​លុយ​រាប់សិប​លាន​រៀល​ខ្លះ​ចាញ់​ខ្លះ​ឈ្នះ​ក្នុង​មួយថ្ងៃៗ​មិនតិច​នាក់​នោះទេ​គឺ​មនុស្ស​ចូល​លេង​យ៉ាងច្រើន​កុះករ ប្រភពពី​នាក់​លេងល្បែង​ម្នាក់​បាន​បង្ហើប​ថា កាស៊ីណូ​នេះ មាន​ល្បែង​គ្រប់​ប្រភេទ ឡុកឡាក់ បៀរ មាន់​ជល់ ដែល​ក្នុង​មួយគូរៗ​ចាក់​ចាប់ពី​1​លាន​រៀល ដល់​40​លាន​រៀល​ឯណោះ សម្រាប់​ថ្ងៃ​ធម្មតា ហើយ​បើ​មាន​គូរ​ពិសេស​គឺ​ក្នុង​1​គូរ​ចាក់​ចាប់ពី​5000$​ទៅ​20000$​ក៏មានដែរ ហើយ​នាក់​ដែល​មកលេង​ក្នុង​កាស៊ីណូ​នេះ​ភាគច្រើន​គឺ​មកពី​ឆ្ងាយ ហើយ​សុទ្ធតែ​ខ្មែរ​យើង បើ​ជនជាតិ​បរទេស​មិនសូវមាន​ទេ ។

    គួ​រំលឹក​ផងដែរ​ថា ក្នុង​ច្បាប់​អាជីវកម្ម បើក​កាស៊ីណូ​និ​មួយៗ គឺ​តម្រូវ​ឲ្យ​តែ​ជនជាតិ​បរទេស​ជា​នាក់​ចូល​លេង មិន​អនុញ្ញាតិ​ឲ្យ​ខ្មែរ​ចូល លេង​នោះទេ ឯ​ល្បែង​ប្រជល់មាន់​គឺ​ម្ចាស់​អាជីវកម្ម​ដែល​បើក​កាស៊ីណូ យកមក​អែប​ដោយ​យក​ច្បាប់​អាជីវកម្ម​កាស៊ីណូ​ជា​ខែល តែ​យ៉ាងណា​កាស៊ីណូ នៅ​អន្លុង​ជ្រៃ​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​ខណៈ​នាក់​លេង​សុទ្ធតែ​ជនជាតិខ្មែរ ហើយ​មាន​ជល់​មាន់​រាប់សិប​គូរ​ក្នុង មួយថ្ងៃៗ ពលរដ្ឋ ដែល​រស់នៅ​ជិត​ទីនោះ​បាន​ឲ្យ​ដឹងថា កាស​សី​ុ​ណូ​នេះ​ទើប​និង​បើក​លេង មិនទាន់បាន​ពី​ខែ​ស្រួលបួល​ទេ តែ​ភ្ញៀវ​មកលេង​វិញ​ច្រើន កុះករ សឹងតែ​គ្មាន​កន្លែង​ដាក់​រថយន្ត​ផង ។

    ពលរដ្ឋ​នៅ​តំបន់​នោះ​សង្ឃឹមថា អាជ្ញាធរ​ពាក់​ព​ន្ធ័ ជាពិសេស​មន្ត្រី​ថ្នាក់ជាតិ និង​មាន​វិធានការ​ចំពោះ កាស៊ីណូ ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ដោយ​សិរី​នេះ​ផង កុំអោយ​ដូច​ពាក្យចាស់​ពោលថា ឈ្នះ​មុខខ្លាញ់​ចាញ់​មុខ​ខ្លា ចាញ់​ច្រើន​កាលណា​ឈ្លោះ​ប្ដី​ប្រព​ន្ឋ លក់​ទ្រព្យ​ត្តិ​អស់ មាន​ល្បែង​មាន​ចោរលួច​ចោរប្លន់ នាក់​លេង​ចាញ់​បែកគំនិត​អ្វី​ក៏​ហ៊ាន​ធ្វើ​ឯណា​ទៅ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច​។​
    (all readers's comments can help improve the information, as well as better social)