More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ​ក្រុម​ឈ្មួញ​កំពុង​សំរុក​នាំ​ជ្រូក​ពី​វៀតណាម​ចូល​ម​កម្ពុជា​តាម​ច្រក​ម៉ឺន​ជ័យ ដោយ​មន្ត្រី​ជំនាញ អះអាងថា​សុទ្ធតែ​ជ្រូក​ល្អៗ​
    Posted Thursday, March 30, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2942


    ​នៅ​ច្រកទ្វារ​ម៉ឺន​ជ័យ​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ យប់​ថ្ងៃទី​២៧​ខែ​មិនា ២០១៧ មាន​ជ្រូក​ជិត​២០០​ក្បាល ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ធុន​ធំ ដើម្បី​យកមក​ចែកចាយ​នៅ​រាជធានី ភ្នំពេញ​និង​ខេត្តកណ្តាល ហើយ​មន្ត្រី​ជំនាញ​បសុពេទ្យ​វិញ​បាន​អះអាងថា សត្វ​ទាំងនេះ​មាន​សុខ​ភាពល្អ ថែមទាំង​មាន​លិខិតបញ្ជាក់​ពី មន្ត្រី​បសុពេទ្យ​វៀតណាម​ផងដែរ​។

    អាជីវករ​លក់​សាច់ជ្រូក​នៅ​ផ្សារ​ក្របៅ​ជ្រៅ ក្នុងភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨​មិនា ២០១៧​ថាៈ ​ក្នុង​១​ថ្ងៃ​គាត់​អាច​លក់​សាច់ជ្រូក​បាន​ពី​៧០​ទៅ ៨០​គីឡូក្រាម​តាំងពីព្រឹក​រហូតដល់​ពេល​ល្ងាច ទើប​អស់​ឫ​ជួន​មិន​អស់​ក៏មានដែរ ។ គាត់​មាន​ម៉ូ​យមក ទិញ​សម្រាប់​ដឹក​យកទៅលក់​តាម​ភូមិ​នានា ក្នុង​១​គីឡូក្រាម​សាច់​សុទ្ធ​អាច​លក់បាន​តំលៃ​១៥.០០០ រៀល​។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​របស់គាត់ ដែល​បាន​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​លក់ បាន​ជួប​នូវ​ការលំបាក ដោយ​ចំណី​បាន​ឡើងថ្លៃ លុះ​ពេលដែល​ត្រូវ​គីឡូ​ចាប់​លក់ បែរជា​លក់​មិន​ចេញ​ទៅវិញ​ទាល់តែ​លក់ ថោក​ទើប​គេ​យក កត្តា​នេះ​ត្រូវបាន​គាត​មើលឃើញ​ដោយសារ តែ​មានការ​នាំចូល​ជ្រូក​មកពី​ប្រទេស ជិតខាង​ទើប​ធ្វើ​ឲ្យ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ត្រូវ​ចុះថោក ឫ​លក់​មិន​ចេញ​ក៏មានដែរ ។

    ចំនែក​លោក​ជិន វិសាល ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បានទទួល​លិខិត​លេខ​២៤៥៧ របស់​ក្រសួងកសិកម្ម​សម្រាប់​ដឹកជញ្ជូន​សត្វ​ជ្រូក​ត្រឹមត្រូវ​ពី​ប្រទេស​វៀតណាម តាម​ច្រក​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង ទាំងយប់​ទាំង​ថ្ងៃ ៕
    (all readers's comments can help improve the information, as well as better social)