More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ទំនិញគេចពន្ធ​ពេញបន្ទុក​ក្រោម​ក្លៀក​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត
    Posted Thursday, March 30, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 853


    ​ខេត្តកំពត​៖​មានការ​លើកឡើងថា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពត លោក​ហេង សំបូរ បាន​បើកដៃ ឲ្យ​មាន​អំពើ​រត់ពន្ធ យ៉ាង​ពេញបន្ទុក មិនមាន​ការ បង្ក្រាប​នោះទេ​។ ការណ៍​រិ​:​គន់ លាតត្រដាង កាន់តែ​ច្រើនឡើងៗ តាមរយៈ​ប្រព័ន្ធ ផ្សព្វផ្សាយ ជាច្រើន ប៉ុន្តែ​អគ្គ​នាយ គយ​និង​រដ្ឋាករ កម្ពុជា លោក​គុណ ញឹម ហាក់បី​ជា​មិន​បញ្ចេញ ប្រតិកម្ម អ្វី​ទាំងអស់ អាច ជា​ទុក​ឱកាស ឲ្យ​ហេង សំបូរ ប្រមូល​លុយ ក្រៅ​ពន្ធ​ពី​ទំនិញ ចេញចូល តាម​អំពើ​ចិត្ត​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ហេង សំបូរ ទទួល បាន​តំណែង​ជា​មេ​គយ​ខេត្តកំពត រហូតមក​គឺ​ឈ្មួញ ធំៗ​អាច​នាំចូល​ទំ និ​ញ​គេចពន្ធ​និង ទំនិញ​ខុសច្បាប់ កាន់តែ​ច្រើនឡើងៗ ដោយសារ​មានការ ឃុបឃិត​បើកដៃ​ពី​លោក ហេង សំបូរ តែម្តង​។

    ដូច្នេះ​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែត បណ្តោយ តទៅទៀត​ទេ ព្រោះ​លោក​ហេង សំបូរ កំពុង​ប្រមូល លុយ​ដាក់​ហោប៉ៅ យ៉ាង​សុខ​ស្រួល​។

    មន្ត្រី​គយ​ខេត្តកំពត មួយចំនួន​បាន ឲ្យ​ដឹងថា​លោក ហេង សំបូរ មាន​ខ្នងបង្អែក​ជា​មន្ត្រី​ធំៗ នៅក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ហើយ​តែង​បែងចែក​ផល ប្រយោជន៍​ដល់ មន្ត្រី​ធំៗ​ទាំងនោះ ជាប្រចាំ​ទើប​អាចធ្វើ អ្វីៗ​តាមចិត្ត​។ មានការ​កាត់​សម្គាល់ ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា ចាប់​តាំង ពី​ពេល​លោក ហេង សំបូរ ទទួលបាន​តួនាទី​ជា​មេ​គយ​ខេត្តកំពត រួចមក​មិនដែល​ចាត់​វិធាន ការ បង្ក្រាប​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​នាំចូល​យ៉ាង​ពេញបន្ទុក​នោះទេ​។

    ផ្ទុយទៅវិញ​មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​ច្រករបៀង​នានា ក្នុង​ខេត្តកំពត សុទ្ធតែ​មានការ​ឃុបឃិត ពី​លោក ហេង សំបូរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត ទៅដោយ​រលូន ហើយ​លោក ហេង សំបូរ អាច​រក​ចំ ណូ​ល​បាន​កាន់តែ​ច្រើនឡើងៗ​។ ជាងនេះទៅទៀត​សូម្បីតែ​ទំនិញ គេចពន្ធ​និង​ប្រេងសាំង​គេច ពន្ធ​ដែល​ឈ្មួញ នាំចូល​តាម​សមុទ្រ ក៏​ជា​ប្រភព​ចំណូល យ៉ាង​កាក់កប​របស់លោក ហេង សំបូរ ដែរ​។

    ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មន្ត្រី​គយ​បាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន គ្រប់​រាប់សិប​រថយន្ត ដូចជា​ប្រេងឆា ទឹក​ត្រចៀកកាំ ទំនិញ ចាប់ហួយ​ចម្រុះ​និង​គ្រឿង ឧបភោគបរិភោគ ជាច្រើន​ប្រភេទ ធ្វើ​ឲ្យ​រដ្ឋ ខាតបង់​ចំណូល ពន្ធ​យ៉ាង ច្រើន​ក្នុង​មួយខែៗ​។

    ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​នាំចូល​ពី វៀតណាម​មួយចំនួន ត្រូវបាន​ឈ្មួញ ដឹក​តាម​រ៉ឺម៉ក​ធំៗ ឆ្លងដែន​យកមក ស្តុក​ទុក​លើ​ទឹកដី ខ្មែរ​មាន​ចម្ងាយ ប្រមាណ​៥០​ម៉ែត្រ ពី​ច្រកព្រំដែន ហើយ​បន្ទាប់មក មាន​រថយន្ត​ជាច្រើន គ្រឿង​មក​ដឹកជញ្ជូន ចូលទៅ​ខេត្តកំពត និង​ចូលមក រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ គេហទំព័រ​សៀមរាប​ប៉ុស្ដិ៍ នៅ​មិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺ​ពី​លោក​ហេង សំបូរ​ប្រធាន សាខាគយ ខេត្តកំពត បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ ទី​២៩​មីនា​៕
    (all readers's comments can help improve the information, as well as better social)