More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • បុគ្គលិក​មន្ទីរពេទ្យ​អង្គរ​សង់​តេ ដែល​បាន​ប្រទូស្ត​កេរ​ខ្មាស ទៅលើ​អ្នកជំងឺ ត្រូវ​នគរបាល​ចាប់ខ្លួន​
    Posted Friday, June 16, 2017 | ដោយ៖ ក្មេងតូច | Posted in  Nation , Social News | Read 3028


    សៀមរាប ៖ កម្លាំង​នគរបាល​មូលដ្ឋាន​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលជា​បុគ្គលិក​បម្រើការ​នៅ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព អង្គរ​សង់​តេ ទៅតាម បណ្តឹង​របស់​ជនរងគ្រោះ​ដែល​បាន​ប្តឹង​ថា​ជនសង្ស័យ​បាន​ឱបថើប​ចង់​រំលោភ​។​

    ​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ខែមិថុនា​នេះ​ថា​ដោយយោង​ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ និង​សុំ​គោល​ការ​ពី​ថ្នាក់លើ​កម្លាំង​នគរបាល​មូលដ្ឋាន​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ព​ហុ​ព្យាបាល​អង្គ​សង់​តេ ពីបទ ប្រទូស្ត​កេរ​ខ្មាស កាលពី​វេលា​ម៉ោង​១៦​និង​3០​នាទី​កាល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់ចំណុច​ពហុ​ព្យាបាល​អង្គរ​សង់​តេ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​។ ជនរងគ្រោះ​ឈ្មោះ ទ ស ហ អាយុ​២១​ឆ្នាំ មុខរបរ​លក់​សំលៀកបំពាក់​នៅ​ហាង​សួន​ម៉ូត​ទាន់សម័យ មាន​ទីលំនៅ ស្នាក់នៅ​ហាង​សួន​ម៉ូត​ទាន់សម័យ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្ត សៀមរាប​។​

    ​លោក​អធិការរង​បន្តថា​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​៣០ ជនរងគ្រោះ​បានមក​ដេក​សម្រាក​នៅ​ពហុ​ព្យាបាល​អង្គរ​សង់​តេ រហូតដល់​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​០៣​និង​៣០​នាទី​យប់ ជនសង្ស័យ​បាន​ចូលក្នុង​បន្ទប់​ជនរងគ្រោះ​លេខ​១៦ ជាន់​ទី​១ ហើយ​និយាយ​គ្នា​លេង​មួយសន្ទុះ​ព្រោះ​ឃើញ​នៅ​ម្នាក់ឯង បន្ទាប់មក​ខ្លួន​បាន​ឡើង​ដេក​លើ​ប៉ៅ​អី​ដែល​នៅ​ចុងជើង​ជនរងគ្រោះ ហើយ​បាន​ទៅ​បិទទ្វារ​បិទ​ភ្លើង​រួច​ឡើងទៅ​ដេក​លើ​គ្រែ​ជាមួយ​ជនរងគ្រោះ​យកដៃ​ស្ទាប​លើ​មុខ ថ្ពាល់ និង​ក ហើយ​ឱប​លើ​ដោយ​យកដៃ​ដាក់​លើ​ពោះ​ជនរងគ្រោះ​និង​យក​ជើងឆ្វេង​គង​ពីលើ លុះ​ព្រឹក​ឡើង​ជនសង្ស័យ​បានចេញ​ទៅផ្ទះ​បាត់​។ លុះដល់​វេលា​ម៉ោង​១៦ និង​៥០​នាទី កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​តែម្តង​។​

    ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព យកដៃ​ស្ទាប​លើ​មុខ ថ្ពាល់ និង​ក ហើយ​ឱប​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន មូលហេតុ​ឃើញ​ជនរងគ្រោះ​គួរ​ឲ្យ​ស្រលាញ់​។ នៅក្នុង​ករណីនេះ​សមត្ថកិច្ច​ស្នើ​ឲ្យ​បណ្តាញ​សង្គម​ទូទៅ​មេត្តា​សហការ​ប្រកបទៅដោយ​ក្រមសីលធម៌ ជៀសវាង​យក​អំណាច​របស់​បណ្តាញ​សង្គម​ទៅប្រើ​ឲ្យ​ហួស​ដែន​កំណត់​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​មូលដ្ឋាន​កំពុង​រៀបចំ​សុំ​រឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាកា​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕
    (all readers's comments can help improve the information, as well as better social)