More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • វិទ្យាល័យ »​អង្គរ​» ពេលនេះ​មិនត្រូវ​បាន​ប្តូរ​ឈ្មោះ​ទេ បន្ទាប់ពី​មានការ​រិះគន់​មិន​ព្រម ប្តូរ​ពី​វិទ្យាល័យ​អង្គរ​ទៅ ជា «​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន អង្គរ​»
    Posted Thursday, July 13, 2017 | ដោយ៖ ក្មេងតូច | Posted in  Nation , Social News | Read 2372


    កាលពី​ថ្ងៃទី ១២​កក្កដា​ម្សិល​ម៉ិ​ញ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក វិទ្យាល័យ​អង្គរ​បាន​ផូស​ជា​សាធារណៈ​អោយបាន​ជ្រាបថា វិទ្យាល័យ​អង្គរ​នៅតែ​រក្សា​ឈ្មោះ​ដើម​ដដែល​មិន​ធ្វើការ​ផ្លាស់ប្តូរ​នោះទេ ។​

    ដោយបាន​សរសេរថា​៖​នាយក​វិទ្យាល័យ​អង្គរ សូម​ជម្រាប​ជូនដំណឹង​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ វិទ្យាល័យ​អង្គរ​នឹង​មិនមាន​ការប្ដូរឈ្មោះ ឬ​បន្ថែម​ឈ្មោះ​ថ្មី​ទេ​គឺ​នៅតែ​រក្សា​ឈ្មោះ​ជា វិទ្យាល័យ​អង្គរ ដដែល​។​​ សូម​អរគុណ​!!!

    ​មុន​ថ្ងៃ​ប្រកាសថា មិនបាន​ប្តូរ​ឈ្មោះ​វិទ្យាល័យ​អង្គរ គឺមាន​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​មួយចំនួន ព្រមទាំង​មាន​បងប្អូន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​comment មិន​យល់ព្រម​ជាមួយ​ការប្តូរឈ្មោះ​នោះទេ ព្រោះ​ចង់​រក្សា ដោយសារ​ចង់​ទុកជា​ប្រវត្តិ​នៃ​ឈ្មោះ​ដើម របស់​វិទ្យាល័យ​មួយ​នេះ​ផង ។​ ​បន្ទាប់ពី​មាន​គ្រូបង្រៀន​និង​សិស្ស​មួយចំនួន​នៅ​វិទ្យាល័យ​អង្គរ សម្ដែង​ការមិនពេញចិត្ដ ដែល​អាជ្ញាធរ​ខេត្ដ​នេះ​ឲ្យ​ក្រសួង​អប់រំ​ប្ដូរ​ឈ្មោះ​សាលា​របស់​ពួកគេ​ទៅជា​វិទ្យាល័យ តេ​ជោ ហ៊ុន សែន ដោយ​ថា វិទ្យាល័យ​នេះ​ជា​និ​មិ​ត្ដ​សញ្ញា​នៃ​ខេត្ដ​សៀមរាប​។​

    ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​អង្គរ​មួយរូប​លោក ហ៊ា​ប សុថា​ន Hiep Sothan បាន​សរសេរ​នៅតាម​បណ្ដាញ​សង្គម​របស់លោក​ថា គ្រូបង្រៀន​និង​សិស្ស​នៃ​វិទ្យាល័យ​អង្គរ មិន​ចង់​ឲ្យ​ប្ដូរ​ឈ្មោះ​វិទ្យាល័យ​នេះ ទៅជា «​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន អង្គរ​» នោះទេ​ដោយ​ថា វិទ្យាល័យ​នេះ​ជា​កេរតំណែល​របស់​សម្ដេច សីហនុ ដែល​ព្រះអង្គ​បាន​កសាងឡើង​តាំងពី​ឆ្នាំ​១៩៦៧​។ លោក​បន្ដថា ក្រសួង​អប់រំ យុវជន និង​កីឡា គួរ​ដាក់ឈ្មោះ​អ្នក​កសាង​បន្ថែម​នៅលើ​អគារសិក្សា​វិញ​។​

    ​លោក​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​ក្នុងនាម​ខ្ញុំ​ជា​គ្រូបង្រៀន​ក៏ដូចជា​សិស្ស​នៃ​វិទ្យាល័យ​អង្គរ សូម​គោរព​ដល់​សម្ដេច មេត្តា​រក្សាទុក​នូវ​ឈ្មោះ​វិទ្យាល័យ​អង្គរ​ដដែល ដែលជា​ឈ្មោះ​តំណាង​ខេត្តសៀមរាប តំណាង​ប្រទេស​កម្ពុជា ជា​បេតិកភណ្ឌ​ពិភពលោក បើ​ផ្លាស់ប្ដូរ​ឬ​បន្ថែម​មាន​ផលប៉ះពាល់​ដ៏​ច្រើន​គួរ​ដាក់ឈ្មោះ​នៅលើ​អគារសិក្សា​វិញ​ល្អ​ជាង ជា​គុណបំណាច់​ដ៏​ថ្លៃថ្លា​។ គួរ​ពុំគួរ សូម​គោរព​ដ៏​ជ្រាលជ្រៅ​អំពីខ្ញុំ​ក៏ដូចជា​សិស្សានុសិស្ស​ដែល​កំពុង​មានការ​ជ្រួលច្របល់​រឿង​ឈ្មោះ​សាលា​ជា​កេរតំណែល​របស់​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​តាំងពី​ឆ្នាំ​១៩៦៧​មកម្ល៉េះ​ស្រឡាញ់​ឈ្មោះថា វិទ្យាល័យ អង្គរ​»​។​
    (all readers's comments can help improve the information, as well as better social)