បុរសនិងស្ត្រីគឺតំណាងឲ្យភាពស្មើគ្នាទៅវិញទៅមក។ ពួកយើងទាំងអស់គ្នាមានតួនាទីស្មើៗគ្នាស្ទើរតែគ្រប់ទាំងអស់នៃជីវិត។ លើសពីនេះទៅទៀតស្ត្រីមានតួនាទីផ្ដល់កំណើតដល់យើងគ្រប់គ្នា ប៉ុន្តែមនុស្សមួយចំនួនបែជាយល់ថា ទោះបីជាស្ត្រីមានតួនាទីសំខាន់យ៉ាងណាក្ដីក៏មនុស្សគ្រប់គ្នានៅតែមើលឃើញពីភាពខុសគ្នារវាងបុរសនិងស្ត្រីដដែល។
ពោលគឺ ស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងកេរ្តិ៍ឈ្មោះតិចជាងបុរសជានិច្ច។ បុរសមានកំណើតពីស្ត្រីហើយជីវិតនឹងកាន់តែមានន័យបើបុរសនិងស្ត្រីចេះរួបរួមរស់នៅជាមួយគ្នាប្រកបដោយការគោរពគ្នាទៅវិញទៅមក។ការលើកតម្កើនតម្លៃស្ត្រីមិនចាំបាច់ត្រូវតែរង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិនោះទេ។
ការយល់ឃើញបែបនេះគឺដោយសារតែមានមនុស្សជាច្រើនឲ្យតម្លៃតែពេលនេះទិវាសិទ្ធិនារីអន្តរជាតិតែប៉ុណ្ណោះពោលគឺ ក្រៅពីថ្ងៃ 8 មីនាស្ត្រីត្រូវបានគេមើលរំលងសិទ្ធិរបស់ខ្លួន ប្រមាថមើលងាយ រំលោភបំពាន និងជិះជាន់គ្រប់ទម្រង់រូបភាព។តម្លៃស្រ្តីមិនមែនមានតែមួយថ្ងៃ មួយឆ្នាំនោះទេ គឺមានពេញមួយជីវិត។ បុរសដែលផ្ដល់តម្លៃឱ្យស្ត្រីចាត់ទុកថាជាមនុស្សថ្លៃថ្នូរបំផុត។
(all readers's comments can help improve the information, as well as better social)