More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • កូនក្រៅស្បូន​ អាចធ្វើឱ្យ​ស្ត្រី​ស្លាប់ បើ​ព្យាបាល​មិនទាន់​ពេល​!
    Posted Tuesday, March 16, 2021 | By: Danin | Posted in  Much More , Health / Beauty | Read 5197


    ​ភ្នំពេញ​៖ កូនក្រៅស្បូន កើតឡើង​ដោយសារ​មូលហេតុ ដូចជា ស្រី្ត​មាន​ជំងឺ​រលា​កដៃ​ស្បូន , ធ្លាប់​វះកាត់​ដៃ​ស្បូន​,​គីស​រដូវ​, ជក់បារី​, ដៃ​ស្បូន​មិនធម្មតា​ពី​កំណើត ដូចជា​វែង​ពេក ឬ​ត្បៀត​ពេក​ជាដើម​។ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​បាន​អះអាងថា បញ្ហា​កូនក្រៅស្បូន​កើតមានឡើង​ប្រហែល ៣​ភាគរយ​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​។ ដ្បិតតែ អត្រា​នៃ​ការកើត​កូនក្រៅស្បូន​មាន​តិច តែ​បញ្ហា​នេះ​បានធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​បាន បើ​មិន​ព្យាបាល​ទាន់ពេល​។​

    «​ស្ត្រី​កើត​បញ្ហា​កូនក្រៅស្បូន នៅពេល​ព្យាបាល​មិនបាន​ត្រឹមត្រូវ ឬ​ធ្វើ​រោគវិនិច្ឆ័យ​មិនបាន​ទាន់ពេល​ទេ អីចឹង​វា​(​ពង​បង្ក​កំ​ណើ​រ​) អាច​បែក​។ កាលណា​វា​បែក​នៅ​ដៃ​ស្បូន វា​ធ្វើឱ្យ​មានការ​ហូរឈាម​ច្រើន អីចឹង​ធ្វើឱ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះថ្នាក់ នៅពេលណា​ដែល​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​អត់​បាន​ទាន់ពេល​ទេ គាត់​អាច​ឈានដល់​ការបញ្ជូន​ឈាម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ហើយ​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា កូនក្រៅស្បូន​អាច​បែក​នៅ​ចន្លោះពេល​១​ខែ​កន្លះ ទៅ​៣​ខែ ដោយ​អាស្រ័យ​លើ​ទីតាំង​នៃ​កូន​តោង ព្រោះ​នៅ​ដៃ​ស្បូន​មាន​កន្លែង​ខ្លះ​ចង្អៀត កន្លែង​ខ្លះ​រីក​ធំ​។​

    ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ ដែលមាន​អាការ​ចុកពោះ ឬ​ធ្លាក់ឈាម ត្រូវ​ប្រញាប់​មកជួប​វេជ្ជបណ្ឌិត​ជំនាញ ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេល ចៀសវាង​មាន​គ្រោះថ្នាក់​។​

    ​លោក​វេជ្ជបណ្ឌិត​បន្តថា សម្រាប់​វិធី​ការពារ​កុំ​ឱ្យមាន​បញ្ហា​កូនក្រៅស្បូន ស្ត្រី​ត្រូវ​ថែ​សុខភាព​របស់ខ្លួន​តាំងពី​ដំបូង ដោយ​កុំ​ឱ្យមាន​ជំងឺ​កាមរោគ ធ្លាក់ស​ខុស​ប្រក្រតី ឬ​រលាក​ស្បូន​ជាដើម​។ ដោយឡែក បើសិន​ស្ត្រី​ដែលមាន​បញ្ហា​ជំងឺ​ទាំងអស់នេះ ត្រូវ​ឆាប់​ព្យាបាល​កុំ​ទុក​រ៉ាំរ៉ៃ និង​អំឡុងពេល​មាន​ផ្ទៃពោះ ត្រូវ​ពិនិត្យ​តាមដាន​គ័ភ៌ ឱ្យបាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន​៕
    (all readers's comments can help improve the information, as well as better social)