More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អត្រា​អ្នកមានការ​ងារ​ធ្វើ​នៅ​កម្ពុជា​កើន​ដល់​៩៩,៣​ភាគរយ
    Posted Thursday, July 27, 2017 | ដោយ៖ រំដួល | Posted in  Nation , Economics | Read 2976


    ភ្នំពេញ​ ៖​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង  បាន​អះអាង​ថា ​អត្រា​មានការ​ងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា ​បាន​កើន​ឡើង​ខ្ពស់​ដល់​៩៩,៣​ភាគរយ ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុងការ​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​និង​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​។

    ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​កិច្ចប្រជុំ​លើក​ទី​២​របស់​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំ​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​លើ​គោលនយោបាយ​ជាតិ​ស្តី​ពី​មុខរបរ​និង​ការងារ​នៅ​សណ្ឋាគារ​អាំង​ទ័​រ​កុង​ទី​ណុង​តា​ល់​ កាលពី​ព្រឹក​ថ្ងៃទី​២៦​ ខែកក្កដា ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​បច្ចុប្បន្ន​នេះ​អត្រា​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុ​ជា​មាន​រហូតដល់​ទៅ​៩៩,៣​ភាគរយ​ ដែល​ជា​អត្រា​មួយ​ខ្ពស់​ដោយសារ​កំណើន​សេដ្ឋកិច្ច​កើន​ដល់​៧​ភាគរយ​ដែល​បាន​ផ្តល់​ឱកាស​ដល់​ការ​វិនិយោគ បង្កើត​រោងចក្រ សេវាកម្ម​ថ្មីៗ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ការ​ដឹក​ជ​ញ្ជូន​ផ្សេង​ដល់​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​៣០​ម៉ឺន​នាក់​ បាន​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​មួយឆ្នាំៗ។

    លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ចំណែក​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ​០,៧​ភាគរយ​ដោយសារតែ​ពួកគេ​ខ្វះ​ចំណេះ​ជំនាញ មិនទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ទីផ្សារ​ការងារ​និង​មាន​ពលរដ្ឋ​ខ្លះ​មិន​ចង់​ធ្វើការ​តែម្តង​ដោយ​ពឹង​ផ្អែកទៅលើ​ក្រុមគ្រួសារ។

    លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ទីផ្សារ​ការងារ​ច្រើនជាងគេ​រួមមាន​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង ផ្នែក​ផលិត​សម្ភារៈ​ធ្វើដំណើរ គ្រឿង​បន្សំ​ផ្នែក​អេ​ឡេច​ត្រូ​និ​ច ការ​ផ្គុំ​អេ​ឡេច​ត្រូ​និ​ច​ដូចជា​ទូរស័ព្ទ ម៉ូ​ទ័​រ និង​គ្រឿង​អេ​ឡេច​ត្រូ​និ​ច​ផ្នែក​រថយន្ត ផ្នែក​ឧស្សាហកម្ម​មាន​ជំនាញ​ខ្ពស់ ផ្នែក​សំណង់ កសិកម្ម និង​កសិឧស្សាហកម្ម​។

    លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដើម្បី​ជួយ​ដោះស្រាយ​ការងារ មុខរបរ និង​ការគ្រប់គ្រង​ការងារ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង​វិជ្ជាជីវៈ​ថ្មីៗ​និង​ប្រមូល​ព័ត៌មាន​ទីផ្សារ​តាម​ស្ថាប័ន​ទាំងអស់​យក​មក​ចងក្រង​ជាទី​ផ្សារ​រួម​នឹង​ច្បាស់លាស់​ជួន​ប្រជាពលរដ្ឋ​ពិសេស​យុវជន​យុវនារី​ដែល​ត្រូវការ​ឱកាស​ការងារ​ថ្មីៗ​របស់ខ្លួន​។

    លោក ទុន សុ​ភ័​ណ្ឌ អ្នក​សម្របសម្រួល​ជាតិ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​កម្ពុជា​បាន​អបអរសាទរ​ស្ថានភាព​មានការ​ធ្វើ​ច្រើន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ តែ​យ៉ាង​ក៏ដោយ​លោក​ស្នើ​ដល់ រាជរដ្ឋាភិបាល​បង្កើន​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ចូលរួម​កាត់បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ទាប​បន្ថែមទៀត។

    គួរ​បញ្ជាក់​ថា ​ស្ថានភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​កម្រិត​ទាប​នេះ​ដោយសារតែ​ទីផ្សារការងារ​នៅ​ក្រៅ​ប្រទេស​បាន​ស្រូបយក​ពលករ​ខ្មែរ​យ៉ាងច្រើន​ដែល​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​១​លាន​២​សែន​នាក់​ ដោយ​ផ្តល់​ចំណូល​ចូល​ប្រទេស​ជាតិប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ​៕

    (all readers's comments can help improve the information, as well as better social)