More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អត្ថបទ​ចុងក្រោយ​របស់លោក កែម ឡី​៖ «​សួនសត្វ​សាហាវ​»
    Posted Tuesday, July 12, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Much More , Famous People | Read 3245


    នៅក្នុង​សួន​មួយ​ឈ្មោះថា​សួន​នយោបាយ​សត្វ មាន​សត្វ​ចម្រុះ​ដែល​រស់នៅ​លាយឡំ​គ្នា រួមទាំង សត្វ​តោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលក និង​សត្វ​ជាច្រើន​ទៀត ។​

    ​នៅ​ជ្រុង​មួយ​នៃ​សួន មាន​ដើមឈើ​ជាច្រើន​ដែលមាន​ផ្លែ​ច្រើន និង មាន​ចំណី​ជាច្រើន​ក្រៃ​លេង​នៅ​ទីនោះ តែ​កន្លែង​ផ្សេងៗ​ទៀត​មិនសូវមាន​អាហារ​ហូប​ទេ ។​

    ​សត្វ​សាហាវៗ​ដូចជា ពស់វែក ខ្លា តោ ។​ល​។ បាន​ជួបជុំគ្នា និង រក​ល្បិច​បំភ័យ សម្លុត គំរាម​សត្វ​ទាំងឡាយ​នៅក្នុង​សួន​ជាមួយគ្នា​កុំ​ឲ្យ​ទៅ​ទីនោះ ព្រោះ​បារម្ភ​សត្វ​ដទៃ​នាំគ្នា​ទៅ​ទីនោះ​ច្រើន​កុះករ​ដែល​បណ្តាល​ឲ្យ​អស់​ចំណី ។​

    ​ក្រោយពី​ប្រជុំគ្នា​រួច សត្វ​ខ្លា​បានប្រកាសថា ពពួកសត្វ​ទាំងឡាយ​អើយ កុំទៅ​ជ្រុង​មួយ​នៃ​សួន​ឲ្យ​សោះ​ព្រោះ​មាន​បី​សាច​សាហាវ និង​តែងតែ​សុ​ី​យើង​ទាំង​រស់ ។ ចំណែក​សត្វ​តោ​បានប្រកាសថា នៅ​ទីនោះ​មាន​ទ្រុង​ពួក​ព្រាន​ដែល​តែងតែ​ចាប់​យើង​យក​ធ្វើជា​ម្ហូបអាហារ និង​មិន​ងាយ​រួចខ្លួន​ទេ ។ លើសពីនេះ សត្វ​ពស់វែក​បាន​បញ្ចេញ យោបល់​ថា ជ្រុង​នោះ​ជា​ជ្រុង​មាន​ជ្រោះ​សែន​ជ្រៅ​ដែល​អាច​ឲ្យ​យើង​ធ្លាក់ចូល​ដោយ​ពុំ​ដឹងខ្លួន រហូត​ស្លាប់​គ្មាន​ថ្ងៃ​កើតមក​វិញ​ទេ ។​

    ​ពពួកសត្វ​ជាពិសេស​សត្វ​ស្លូតៗ សត្វ​ល្អៗ និង​សត្វស្រុក​ដែលមាន​ប្រយោជន៍​ដល់​សង្គម បាន​ឭ​ដំណឹង​ដូចនេះ ក៏​ចាប់ផ្តើម​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ និង​ថែមទាំង​បាន​ព្យាយាម​រស់ នៅ និង​សម្ងំ​ក្នុងព្រៃ​ធម្មតា ។​

    ​សត្វ​មាន់បាន​ឆ្លើយថា សុខចិត្ត​រស់នៅ​ក្នុងព្រៃ​តូច​មួយ​ដែលមាន​សេរីភាព ប្រសើរ​ជាង​រស់នៅក្នុង​ព្រៃធំ​សម្បូរ​ដោយ​សត្វ​ខ្លា និង​សត្វ​សាហាវ​នានា ។​

    ​មាន​សត្វ​ស្លូតៗ​ដូចជា គោ សេះ ពពែ សាកល្បង​ទៅ​ទីនោះ តែ​ត្រូវ​សត្វ​សាហាវ​លួច​ខាំ​សុ​ី​ដោយ​គ្មាន​មេត្តា ដែល​បន្សល់​នូវ​ព័ត៌មាន​ប្រកបដោយ​ការភ័យខ្លាច ។ សម្លាប់​មួយ​បន្លាច​មួយ​ពាន់ ។ ដោយ​ស្ថានភាព​បែប​នោះ ធ្វើ​ឲ្យ​សត្វ​នានា​ដែលជា​សត្វ​មានគុណ​តម្លៃ​ខ្ពស់​មិន​ហ៊ាន​ទៅ​ទីនោះ​រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

    ​សត្វ​គោបា​ន​ស្រែកថា សុខចិត្ត​នៅ​បម្រើ​មនុស្ស​ស្លូតៗ ប្រសើរ​ជាង​ទៅ​ទីនោះ​ដែលមាន​វាសនា​អាក្រក់ បើ​មិន​ជាប់ទ្រុង ឬ​រត់ចោល​ទ្រុង ក៏ត្រូវ​សត្វ​សាហាវ​សម្លាប់​ដែរ ។​

    ​រីឯ​សត្វ​សាហាវៗ ដូចជា ខ្លា តោ ពស់ ។​ល​។ បាននាំគ្នា​ទៅ​ទីនោះ និង​ទទួលបាន​ចំណី​ឆ្ងាញ់ៗ ព្រមទាំង​ព្យាយាម​កាន់កាប់ គ្រប់គ្រង​តំបន់​នោះ​ទៅតាម​កម្លាំង និង​សមត្ថភាព ។​

    ​តោ​ដែលមាន​កម្លាំង​ខ្លាំងជាងគេ​បាន​ប្រាប់​ពួក​សត្វ​សាហាវ​ថា យើង​ខ្លាំងជាងគេ ត្រូវ​គ្រប់គ្រង​សួន​នេះ​ទាំងមូល និង​តំបន់​មាន​ចំណី​ច្រើន យើង​គ្រប់គ្រង​ទាំងស្រុង បើ​អ្នក​ចង់បាន​ចំណី ចាំ​យើង​ចែក​ឲ្យ​សុ​ី ។​

    ​មួយឆ្នាំ​ក្រោយមក តោ​នោះ​ចាស់ បញ្ជា​លែងមាន​អ្នក​ស្តាប់ សត្វ​ខ្លា​បាន​ឡើង​កាន់កាប់​ម្តង និង​ចេញ​បទបញ្ជា​ដោយ​ខ្លួនឯង​ថា មិនអាច​នរណា​មក​បំផ្លាញ​យើង​បានទេ ។ ករណី​សត្វ​ណា​ព្យាយាម​ប្រឆាំង​យើង ត្រូវតែ​ចាប់ ចោទ ឃុំ និង សម្លាប់ ។​

    ​ក្រោយពី​សត្វ​ខ្លា​អស់​ចង្កូម​មក សត្វ​ពស់វែក​រឹតតែ​សាហាវ​បានមក​កាន់កាប់ និង​គ្រប់គ្រង​សួន​នេះ​ម្តង ។ ជា​បន្ត​បន្ទាប់មក សួន​នេះ ត្រូវបាន​គ្រប់គ្រង និង ត្រួតត្រា​ដោយ​សត្វ​សាហាវៗ​មិនចេះចប់ ។​

    ​សត្វ​ស្លូតៗ​ដែល​ទទួលរង​ការកាប់សម្លាប់​ឥតឈប់ឈរ​បាន​ប្រជុំគ្នា​និង​លើកឡើងថា បងប្អូន​យើង​ស្លាប់​អស់​ច្រើនណាស់ ករណី​ដែល​សត្វ​ល្អៗ សត្វ​ស្លូតៗ សត្វ​ដែលមាន​ប្រ​យោ​ជ​ន៏​ដូច​ពួកយើង​នេះ​មិន​រួមគ្នា មិន​ហ៊ាន​ប្រឈម និង​មិន​ចូលរួម​ប្រកួតប្រជែង​នៅ​តំបន់​នោះទេ និង នាំគ្នា​ចេះតែ​ភ័យខ្លាច​ដូច​សព្វថ្ងៃនេះ ចំណី​ទាំងឡាយ ភាពភ័យខ្លាច ភាព​ខ្វល់ខ្វាយ បញ្ហា​ទាំងឡាយ នៅតែ​គ្រប់គ្រង ត្រួតត្រា និង ចាត់ចែង​ដោយ​ពពួកសត្វ​សាហាវ​ទាំងនោះ​ជា​រៀងរហូត ។​

    ​មនុស្ស​មាន​ប្រាជ្ញា បាន​រៀនសូត្រ​ច្រើន និង​មាន​ការគិត​សុ​ី​ជម្រៅ មិនត្រូវ​ដឹកនាំ​បែប​សាច់រឿង​ខាងលើ​ឡើយ ។​

    ​រង្វង់​នៃ​សួនសត្វ​សាហាវ cycle of Animal Farm
    (all readers's comments can help improve the information, as well as better social)