More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • នោះ​! មានរឿង​មិន​ស្រួល​ហើយ ប៉ូលិស​មណ្ឌល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ផ្តល់ឱកាស​ឲ្យ​ជនជាតិ​ចិន ធ្វើ​សៀវភៅ ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ (​សញ្ជាតិ​ខ្មែរ​)
    Posted Sunday, August 07, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3194


    ​ភ្នំពេញ​៖ តើ​រឿងនេះ​វា​យ៉ាង​មិច​ដែរ​? បើតាម​ការលើកឡើង​និង​ភ្ញាក់ផ្អើល​ត​តរ​គ្នា​មួយ ក្នុង​បណ្តាញ​សង្គម facebook។ ​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹងថា នគរបាល​មណ្ឌល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្តល់​សិទ្ធិ​ឲ្យ​ស្ត្រីជន​ជាតិចិន និយាយ​ភាសារ​ខ្មែរ អត់​ទាំង​ច្បាស់​ផង សូម្បី អាស្រ័យ​ដ្ឋា​ន​ខ្លួនឯង អត់​ដឹង អត់​ស្គាល់ តែមាន​ឱកាស ធ្វើ​ប័ណ្ណគ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត សញ្ជាតិ​ខ្មែរ បាន​ដោយ​ងាយស្រួល គ្រាន់តែ បំ​ភ័​ណ្ឌ​ឈ្មោះ ប្តូរ​មក ឈ្មោះ​ជា​លំនាំ​ខ្មែរ និង​មានការ​ទទួលស្គាល់ ព្រមទាំង ចុះហត្ថលេខា តាម​ឋានានុក្រម យ៉ាង​ស្រស់ស្អាត​បំផុត ! ។​

    ​ស្ត្រីជន​ជាតិចិន ត្រូវបាន​ប្តូរ​ឈ្មោះ លី រតនា ក្នុង​ឯកសារ កើត​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៨៤ ទីកន្លែង​កំណើត សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ។ ស្ត្រីជន​ជាតិចិន​ខាងលើ បាន​ចុះ​បញ្ចូល​ទៅក្នុង​សៀវភៅ ស្នាក់នៅ ដែល​មេ​គ្រួសារ មានឈ្មោះ មាន ឡាក់​ឃាង ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត ០៥- ០២ – ១៩៧៩ ក្នុង​លេខ​រៀង​ទី​៥ បានបញ្ជាក់ ថា​ត្រូវជា​(​បងប្អូន​ជីដូនមួយ​)​ទៅវិញ ។​

    ​ការ​បែកធ្លាយ​រឿងរ៉ាវ​នេះ ខណៈ​ស្ត្រី​ជា​ជន​ជាតិចិន​បាន​យក​លិខិត បញ្ជាក់ អត្តសញ្ញាណ រួមមាន សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ សំបុត្រ​បញ្ជាក់​កំណើត ទើប​បែកធ្លាយ រឿងរ៉ាវ​ទាំងអស់​នេះហើយ ទើប​រកឃើញថា ជា​ភាពមិនប្រក្រតី របស់​អ្នកផ្តល់សិទ្ធិ គឺ​ប៉ូលិស​មណ្ឌល​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។​

    ​សូមបញ្ជាក់ថា ព្រោះតែ​នារី​ជា​ជន​ជាតិចិន​ខាងលើ​បាន​យក​លិខិត​ទាំងនេះ​ទៅធ្វើ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទើប​បែកធ្លាយ​និង​ហួសចិត្ត​ដោយសារ​និយាយ​ភាសា​ខ្មែរ​បាន​តិចៗ​ប៉ុណ្ណោះ ។​
    (all readers's comments can help improve the information, as well as better social)