More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • សារព័ត៌មាន​អន្តរជាតិ​មួយ​ចុះផ្សាយ​រឿង​លោក ឈាន ពិសិដ្ឋ ក្រោម​ចំណងជើង​ថា ឡាន​មិន​ទៅមុខ ប៉ុន្តែ​មន្ត្រី​ប៉ូលីស​ដួល​ទៅ​ដី
    Posted Wednesday, January 04, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 14971


    ​មិនមែន​មានតែ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​នោះទេ​ដែល​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​នាយរង​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាមួយនឹង​លោក ឌិន ពុ​ធ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​មន្ត្រី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្រុង​ប៉ោយ​បែ​ត​នោះ សូម្បីតែ​សារព័ត៌មាន​បរទេស​ក៏​ចាប់អារម្មណ៍​ដែរ ។​

    ​ថ្មីៗ​នេះ​ក្រោយ​កើតហេតុ​ការណ៍​នេះ​ឡើង អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​បានធ្វើ​ការចែករំលែក​ព្រោងព្រាត​ធ្វើឱ្យ​កក្រើក​ខ្លាំង​អាច​និយាយបានថា ជាហេតុ​ការណ៍​ដែល​ល្បី​ខ្លាំងជាងគេ​នៅ​ចុងឆ្នាំ​២០១៦ ដោយសារតែ​តុលាការ​បានធ្វើការ​ចោទប្រកាន់​លើ​លោ ក ឌិន ពុ​ធ្ធី ថា បាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ ប៉ុន្តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​តុលាការ ហើយ​ចោទថា កាត់ក្ដី​មាន ស្តង់ដា​២​ខុសគ្នា ។​

    ​បណ្ដាញសារព័ត៌មានរ​បស់​បរទេស ABC បាន​ចុះផ្សាយ​ព័ត៌មាន​នេះ អមដោយ​វីដេអូ​ឃ្លី​ប​របស់លោក ឈាន ពិសិដ្ឋ ដែល​ដួល​នៅ​នឹង​មុខ​ឡាន ហើយ​ដាក់​ចំណងជើង​ថា « វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញថា ប៉ូលីស​បាន​ដួល​ទៅដល់​ដី​នៅពេលដែល​រថយន្ត​នេះ​មិន​ទៅមុខ » ។ សារព័ត៌មាន​នេះ​ក៏មាន​សរសេរ​សង្ខេប​ប​ន្ត​ថា មន្ត្រី​អ្នកនយោបាយ​មកពី​គណបក្ស ប្រឆាំង​ត្រូវបាន​គេ​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ថា បាន​បើកឡាន​ទៅបុក​មន្ត្រី​ប៉ូលីស ។ ប៉ុន្តែ​នៅក្នុង​ខ្សែ​វីដេអូ​ឃ្លី​ប​ដែល​ត្រូវ បាន​គេ​បង្ហោះ​បង្ហាញឱ្យឃើញថា ពេល​មន្ត្រី​ប៉ូលីស​ដួល​ដល់​ដី គឺ​ឡាន​ស្ទើរតែ​មិន​ទៅមុខ​ទាល់តែសោះ​»​។​

    ​លោក ឈាន ពិសិដ្ឋ ក្រោយពេល​អះអាងថា រងគ្រោះ​ដោយសារ​ឡាន​បុក ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ នៅ​ប្រទេស​ថៃ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏មាន​រូបថត​ជា​សន្លឹក​ជាច្រើន​ត្រូវបាន​គេ​ធ្វើការ​ចែកចាយ​ឱ្យឃើញ​ពី​ការ​រុំ​ក និង​ជើង មាន​ស្លាកស្នាម ដោយ​អះអាងថា រងគ្រោះ​ដោយសារ​ឡាន​បុក និង​មាន​វិ​ក្ក័​យ​ប​ត្រ​ចេញពី​មន្ទីរពេទ្យ​ទៀតផង ។ ប៉ុន្តែ​២ ទៅ​៣ ថ្ងៃ​ក្រោយមក មាន​ឃ្លី​ប​វីដេអូ ចំនួន​៣​ត្រូវបាន​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ចែករំលែក​ព្រោងព្រាត​ដែល​បានបង្ហាញ​ពី​សកម្មភាព​របស់លោក ឈាន ពិសិដ្ឋ និង​ស្ត្រី​ម្នាក់​ចេញពីផ្ទះ​សំណាក់​មួយកន្លែង​ស្ថិតនៅក្នុង​ប្រទេស​ថៃ​ដោយ​ធ្វើដំណើរ​យ៉ាង​ប្រ​ងើយ​ហាក់ដូចជា​គ្មាន​របួស​ដូច​គ្រា​ដែល​អះអាងថា រងគ្រោះ​ដោយសារ​ការបើក​ឡាន​បុក​របស់លោក ឌិន ពុ​ធ្ធី នោះឡើយ ។​

    ​ដោយសារតែ​មានការ​រិះគន់​លើ​តុលាការ​ខ្លាំង តុលាការខេត្ត​បន្ទាយមានជ័យ​បាន​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី​២៧​មួយ​ដោយ​បង្ហាញ​ការ​សន្និដ្ឋានថា តាមរយៈ​ភស្តុតាង​ជាបឋម​ដែល​ទទួលបាន​គឺ​បង្ហាញឱ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋ​ពិតជា​បាន​រងរបួស​នៅ​ជើង​ស្ដាំ​ដោយសារ​ការបុក​ដោយរ​ថ​យន្ត​ឈ្មោះ ឌិន ពុ​ធ្ធី រហូតដល់​ដួលសន្លប់​ពិតមែន ហើយ​មិនមែនជា​ការធ្វើ​ពុត​របស់​ឈ្មោះ ឈាន​ពិសិដ្ឋ ដើម្បី​ទម្លាក់កំហុស​ឱ្យ​លោក ឌិន ពុ​ធ្ធី  ដូច​ការផ្សព្វផ្សាយ​រប​ស់​បណ្ដាញសារព័ត៌មាន មួយចំនួន និង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ ។ ជាមួយគ្នា​នោះ​ដោយសារតែ​ការរិះគន់​នៅតែ​បន្ត​មាន រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងមហាផ្ទៃ​ក៏បាន​ចេញ​លិខិត​មួយ​ដោយបាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ជឿជាក់​លើ​ស្ថាប័ន​តុលាការ​។​

    ​រហូតមក​ទល់នឹង​ពេលនេះ ថ្វីបើ​មានការ​រិះគន់​ខ្លាំង ហើយ​មាន​ការតវ៉ា​ពី​សាច់ញាតិ និង​អ្នកគាំទ្រ​លោក ឌិន ពុ​ធ្ធី ក៏ដោយ ប៉ុន្តែ លោក​នៅតែ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ដដែល ៕
    (all readers's comments can help improve the information, as well as better social)