More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • (Update) កាន់តែ​ល្បី​..! តាមពិត ភរិយា​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ ក៍​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ជាមួយ​ស្វាមី ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​នៅ​បាត់ដំបង​ដែរ​
    Posted Tuesday, January 10, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 9308


    ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ដ៍​កក្រើក​នៅលើ​បណ្តាញ​សង្គម Facebook ទាក់ទង​នឹង​អតីត​តារា​សម្តែង​ល្បីឈ្មោះ លោក ថៃ នរៈ​ពិ​ទូ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង​នោះ ក្នុងនោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ក៍មាន​ស្ត្រី​ម្នាក់​ឈ្មោះថា អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ គឺជា​ភរិយា​របស់លោក ថៃ នរៈ​ពិ​ទូ នេះ​តែម្តង​។​

    ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង ២៣៖២០​នាទី នៅ​ចំណុច​ខារ៉ាអូខេ ដឹ​សោ​ន ហ្ចា​មី​លី (The sound family KTV) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្ចា​យ​ប៉ោ ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ក្រុម​អន្តគម​ន៍​ប្រឆាំង​បទល្មើស និង​ក្រុម​បង្ការ​-​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​អោយប្រើ​ប្រាស់ និង​រក្សាទុក​គ្រឿងញៀន ១​លើក​។​

    ​លោក​វរសេនីយ៍ត្រី ស៊ាន​.​សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានអោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ ១.​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ២.​ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ ៣.​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ក្រុមទី​១២ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ៤.​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្រុង​បាត់ដំបង ៥.​ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​៦.​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

    ​សមត្ថកិច្ច​បានធ្វើការ​ដកហូត ថ្នាំញៀន​ប្រភេទ​កេ​តា​មីន (Ketamine ខេ​) ចំនួន ០៣​កូន​ថង់ ទម្ងន់ ០,៨៨​ក្រាម ឧបករណ៍ (​ពុ​ម្ភ​) សំរាប់​កែច្នៃ​ថ្នាំ្ញ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន ០២ ថ្នាំ​អំពូល Diazepam ចំនួន ០២​អំពូល ថ្នាំ​គ្រាប់ Zepam ចំនួន ១៦​បន្ទះ ដែកកេះ​ចំនួន ០៣ គំរប​ដក​កែច្នៃ​សំរាប់​ជក់​ថ្នាំ្ញ​ញៀន​ចំនួន ០១ បំពង់​ទុយោ​ប៉ឺ​ត​ចំនួន ០១​ដុំ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន ០១​ដុំ និង​សំបក​ថ្នាំ​មួយចំនួន​។ ករណីនេះ ជនសង្ស័យ​ទាំង ០៦​នាក់ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕
    (all readers's comments can help improve the information, as well as better social)