ភ្នំពេញ៖ តារាសម្តែងស្រីឧស្សាហ៍បញ្ចេញដើមទ្រូងធំ កញ្ញា ពៅ វីរីយ៉ា ហៅក្រៅ យ៉ាយ៉ាឃ្វីន កំពុងទទួលការពេញចិត្តពីប្រុសៗនិងអ្នកគាំទ្រយ៉ាងច្រើន ក្នុងការបង្ហាញដើមទ្រូងធំដ៏ទ្រលុកទ្រលន់ តែមានគេជេរក៏ខ្លាំង ប៉ុន្តែអត់ខ្វល់ទេ ព្រោះអត់មានឆក់ប្លន់គេអីផង សំខាន់ចូលចិត្ត ហើយដើមទ្រូងអត់មានកែផងខ្លាចអ្វីទៅបញ្ចេញនោះ ជារបស់ធម្មជាតិសុទ្ធសាធ គ្មានប្រើថ្នាំនិងលេបអ្វីឡើយ ។
តារាស្រីដើមទ្រូងធំដ៏ទ្រលុកទ្រលន់ កញ្ញា ពៅ វីរីយ៉ា បានឲ្យដឹងថា ក្រោយពីទទួលភាពជោគជ័យ ក្នុងមុខរបបបើកហាងពេជ្រដល់សព្វថ្ងៃមក កាងារសិល្បៈក៏ទទួលបានការគាំទ្រ ហើយជាពិសេសមានប្រុសៗ ជាច្រើនពេញចិត្តនិងស្រលាញ់រូបសម្រស់ របស់នាង ។ ទោះបីជាការរិះគន់និងការប្រមាថ ទៅលើដើមទ្រូងធំរបស់ថាជា របស់កែឬប្រើថ្នាំដើម្បីធំនោះ កញ្ញា យ៉ាយ៉ាឃ្វីន នៅតែបង្ហាញរបស់នាងជូនទៅមហាជន និងប្រតិកម្មចំពោះការរិះគន់កន្លងមកឡើយ។
កញ្ញា យ៉ាយ៉ាឃ្វីន ឈ្មោះពិត “ពៅ វីរីយ៉ា” បានប្រាប់ថា "រាល់ថ្ងៃនេះឱ្យតែខ្ញុំបង្ហោះរូបចឹងៗ (រូបបញ្ចេញសាច់ទ្រូង) គឺថាគេជេរខ្ញុំដល់ក ប៉ុន្តែខ្ញុំអត់ខ្វល់ទេ ព្រោះខ្ញុំអត់មានឆក់ប្លន់គេអីផង ។ សំខាន់ខ្ញុំចូលចិត្ត ម្យ៉ាងដើមទ្រូងខ្ញុំអត់មាន កែផងខ្លាចអ្វីទៅ បញ្ចេញនោះ ។ ដើមទ្រូងដែលសភាពមូលក្លំនេះ គឺជាដើមទ្រូងធម្មជាតិ ដោយគ្មានការកែ ហើយនាងឱ្យនាងស្បថចំពោះមុខព្រះនោះ នាងក៏ហ៊ានដែរ គ្មានការប្រើថ្នាំ គីមីថ្នាំប៉ូវ ឬទៅកែពង្រីកនៅប្រទេសក្រៅ ណាឡើយ" ។
តារាស្រីវ័យ ២៣ ឆ្នាំ ម្នាក់នេះបានប្រាប់អាថ៌កំបាំង របស់នាងថា ដើម្បីធ្វើឱ្យដើមទ្រូងធំ តាមបែបធម្មជាតិនិងស្អាតគួរឱ្យស្រលាញ់ នាងតែងតែធ្វើការហាត់ប្រាណ និង ហាត់ក្បាច់យូហ្គាជាប្រចាំថ្ងៃ ដើម្បីទទួលបានរាងរូវស្អាត។ ម្យ៉ាងខាងអ្នកដឹកនាំផលិតកម្ម ពេញចិត្តនឹងនាងជាតួសម្តែង ឆ្នាស់ឆ្នើមនិងមានរូបសិចស៊ី ដូច្នេះនាងតម្រូវធ្វើខ្លួនសិចស៊ី និងខំថែរក្សាខ្លួនឱ្យមានដើមទ្រូងធំ យ៉ាងស្អាតបែបនេះ។ ប៉ុន្តែនាងក៏ខ្លាចការរិះគន់ខ្លាំង ពីមហាជន និង ការហាមប្រាមពីក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ដែលធ្វើឱ្យនាងពេលខ្លះ មិនហ៊ានសិចស៊ីខ្លាំងនិង ពេលចេញទៅក្រៅមិនស្លៀកពាក់ឈុតសិចស៊ី ជ្រុលពេកឡើយ។
តារាសម្ដែង ពៅ វីរីយ៉ា ទើបតែចូលសិល្បៈ មិនបាន ១ ឆ្នាំ ស្រួលបួលផង ប៉ុន្តែ តារាស្រីសិចស៊ីរូបនេះ មានឱកាសបានថតរឿង រហូតដល់ទៅជិត ១០ រឿងជាប់ៗគ្នា ដោយរឿងដែលនាងថត សុទ្ធតែបញ្ចេញដើមទ្រូងស្ទើរតែទាំងអស់។ វីរីយ៉ាចូលសិល្បៈនៅចុងឆ្នាំ ២០១៤ នេះ តាមរយៈការសម្ដែងរឿងខ្លីៗ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ហើយក្រោយមកក៏មានឱកាស ថតរឿងថ្មីជាច្រើន ដោយមកទល់ពេលនេះ ថតបានជិត ១០ រឿង មកហើយ។ រឿងមួយចំនួន ដែលបានថត វីរីយ៉ា មិនចាំឈ្មោះទាំងអស់ឡើយ ។
សូជម្រាបថា តារាសិចស៊ីមានកំណើតមកពីខេត្ត ព្រៃវែង ម្នាក់នេះ បានរៀបរាប់ឲ្យដឹងថា រឿងដែលនាងធ្លាប់ថតមានដូចជា រឿង គំនុំស្នេហ៍អតីតជាតិ, ជីវិតនាងរក្សា, ទឹកភ្នែកកុលាបបាត់ដំបង, អូនទុំបងទាវ, ជាដើម ។ ឆាប់ៗខាងមុខនេះ វីរីយ៉ា បានបង្ហើបឲ្យដឹងថា នាងគ្រោងថតរឿងថ្មីមួយទៀត ឲ្យស្ថានីយទូរទស្សន៍CTN ដោយនៅក្នុងរឿងនោះ អ្នកដឹកនាំសម្ដែង ប្រាប់ថា ឲ្យនាងធ្វើជាតួឯកតែម្ដង ។ គ្រប់រឿងដែលបានថត គឺអ្នកដឹកនាំបានតម្រូវឲ្យនាងស្លៀកពាក់សិចស៊ីទាំងអស់ ត្បិតអីនាងមានដងខ្លួន សិចស៊ីពីកំណើតស្រាប់ ហើយភាពសិចស៊ីនេះ គឺជា ចំណងចំណូលចិត្ត របស់នាងផងដែរ៕

(all readers's comments can help improve the information, as well as better social)