More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • លោក យឹម សារ៉ាន់​អធិការនគរបាល​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ យុទ្ធនាកា​ក្តៅ​បង្ក្រាប​គ្រឿង ញៀន​ឃាត់​ខ្លួន​មនុស្ស​បាន​៩​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួនធំ​
    Posted Saturday, February 18, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2452


    ភ្នំពេញ​៖ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ឯក យឹម សារ៉ាន់ បានអោយដឹងថា​ជនសង្ស័យ​ចំនួន​៩​នាក់​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ណ៌​បង្ក្រាប​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៣ កុ​ម្ភះ ២០១៧​នេះ នៅ​ចំណុច​បន្ទប់​ជួល​លេខ 2A ជាន់​ផ្ទាល់​ដី និង​ជា​នទី​១ បន្ទប់​លេខ​8A ភូមិ​តា​កេ​រ្ត៍ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ សមត្ថ​កិ​ចុ្ច​បាន​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ​រួម​នឹង​ឧ​បករ​ណ៏​មួយចំនួន​ផងដែរ​។​

    ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រូបនេះ​បានអោយដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នោះ​ទី​១​ឈ្មោះ ម៉ាច មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ តិ​ក្ខ​ប្ប​ញោ​រ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ  ។​ទី​២..​នី ណា​វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​ទី​៣..​ញ៉ា​ញ ស្រី​នុត ភេទ​ស្រី​អាយុ​២០ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​ទី​៤.. ឆែម សុផារ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​បន្ទប់​ជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ទី​៥..​សុខ ស្រី​នាង ភេទ​ស្រី​អាយុ ១៨ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ទ​៦​ឈ្មោះ​ទេព មួយ​គា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ កម្មករ​រោងចក្រ ភូមិ​ប្រាំបី​ម៊ុំ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ទី​៧..​ធឿន ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មិន​ពិតប្រាកដ ។​ទី​៨..​មុំ សុខ​ឃីម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករសំណង់ ។​ទី​៩..​ស៊ូ សុ​ផា​ណេ​ត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ទាំង​៣​នាក់​នេះ​ស្នាក់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។​

    ​ក្នុង​រង្វង់​ប្រិ​តិ​ប​ត្តិ​ការ​ណ៏​ខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៣​កញ្ចប់​ល្មម និង​៦​កញ្ចប់ ថង់​តូច ដែល​ប្រើប្រាស់​រួច រួម​និង​សំភា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់ កំពុង​សាកសួរ​និង​កសាង​សុំ​ណុំ​រឿង នៅ​ប៉ុស្តិនគរបាលរ​ដ្ធ​បាល​កំបូល នឹង​ត្រៀម​បញ្ជូន​ខ្លួន​ជនសង្ស័យ​មកកាន់​ផ្នែក​ជំនាញ​នៃ​អធិការ​ន​របាល​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕
    (all readers's comments can help improve the information, as well as better social)