កម្លាំងសមត្ថកិច្ចចម្រុះ មានខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្ត ប៉ូលិសសេដ្ឋកិច្ច និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មានការសម្របសម្រួលដោយផ្ទាល់ពីលោក អ៊ូ ផា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការឆែកឆេរក្នុងឃ្លាំងក្នុងភូមិគ្រឹះលោកវរសេនីយ៍ទោ ឆេង ឡុង មានតួនាទីជានាយរងសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ រកឃើញវត្ថុតាងរថយន្តជាមធ្យោបាយសម្រាប់ដឹកជញ្ជូនបទល្មើសព្រៃឈើចំនួន៥គ្រឿង និងសម្ភារៈ ដែលអាចពាក់ព័ន្ធមួយចំនួនទៀត ។
បើយោងតាមការអះអាងរបស់លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅភូមិគ្រឹះលោក ឆេង ឡុង នាយរងសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺមិនទាន់ចប់នៅឡើយទេ ហើយលោកក៏មិនទាន់ទទួលបានរបាយកាណ៍នៃការបង្ក្រាបនោះនៅឡើយដែរ ។
ដោយឡែកលោកអ៊ូ ផាត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាក់យ៉ាងខ្លីថា ករណីនេះកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែចំណាត់ការនីតិវិធី រង់ចាំការបូកសរុបលទ្ធផលត្រូវយកអ្វីខ្លះ ។
ក្នុងប្រតិបត្តិការឆែកឆេរភូមិគ្រឹះស្កឹមស្កៃរបស់លោក ឆេង ឡុង ស្ថិតជាប់ផ្លូវជាតិលេខ៤ ក្នុងភូមិផ្សារសាមគ្គី(ផ្សារវត្តចំណា) សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ការឆែកឆេររកឃើញរថយន្តឃ្លុបដឹកទំនិញ ៣គ្រឿងមាន ១គ្រឿងសល់ឈើធ្នង់៥ដុំ ២គ្រឿងមានតែកម្ទេចឈើ រថយន្តស្ទូច ១គ្រឿង កន្ទុយរ៉ឺម៉កមួយ ១គ្រឿងទៀត រថយន្តយីឌុបសុទ្ធតែជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើទាំងអស់។ ក្នុងនោះមានឈើរាជកុល២ដុំ និងឈើអារជាច្រើនទៀត ប៉ុន្តែត្រូវបានអ្នកចាំឃ្លាំងអះអាងជាច្បាប់ចាស់ដែលនៅសេសសល់ ហើយវត្ថុតាងទាំងនោះមិនទាន់ដឹងថា ក្រុមសមត្ថកិច្ចចម្រុះគិតគូរយ៉ាងម៉េចទេ ដោយម្នាក់! រុញដាក់គ្នាទៅវិញទៅមក ខាងប៉េអឹមផ្ទៃប្រទេសប្រគល់ទៅមេព្រៃចាត់ចែង តែមេព្រៃរុញទៅឲ្យព្រះរាជអាជ្ញា វាហាក់បីដូចជាគ្មានអ្នកទទួលខុសត្រូវ ច្បាស់លាស់ទាល់តែសោះ ។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សាមឿន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននិយាយថា ករណីខាងលើជាបទល្មើសជាក់ស្តែង ដែលកម្លាំងរបស់លោកដេញតាមប្រផាប់ប្រភីងរថយន្តដឹកឈើ ចំនួន២គ្រឿងចេញពីទឹកដីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង តាមផ្លូវអមលាំងមកក្រុងច្បារមន ក្នុងនោះកម្លាំងអាវុធហត្ថបង្ក្រាបបាន១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A.9126 ដល់មុខផ្ទះ ក៏ខូចចូលឃ្លាំងមិនទាន់ មានផ្ទុកឈើម្រេញ និងធ្នង់ពេញទ្រុង ភ្លាមៗនោះម្ចាស់ផ្ទះ និងអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ លោកបន្តថា ករណីនេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើការឆែកឆេរក្មុងឃ្លាំង និងភូមិគ្រឹះបន្តនីតិវិធី រួចប្រគល់ជីនខាងជំនាញរដ្ឋព្រៃឈើចាត់ការបន្ត ។
លោកចេង រដ្ឋា នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ ក៏បាននិយាយអោយដឹងថា ករណីឆែកឆេរឃ្លាំងរបស់លោក ឆេង ឡុង នេះ បើព្រះរាជអាជ្ញាបញ្ជាឲ្យប្រមូលវត្ថុតាងពាក់ព័ន្ធ កម្លាំងជំនាញយកភ្លាម ប៉ុន្តែត្រូវមានការទទួលខុសត្រូវ ដូច្នេះសុំឲ្យឧត្តមសេនីយ៍ត្រីស៊ុន សាមឿន ត្រូវជជែកជាមួយព្រះរាជអាជ្ញាឲ្យច្បាស់លាស់ ខាងជំនាញនឹងអនុវត្តន៍តែម្តង ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការចុះឡោមព័ទ្ធភូមិគ្រឹះខាងលើ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ គឺសមត្ថកិច្ចធ្វើការតាមដានជាយូរមកហើយ ប៉ុន្តែការបង្ក្រាបនេះលោក ឆេង ឡុង ហាក់បីដូចជាដឹងខ្លួនមុន និងបានបញ្ជាឲ្យក្រុមកូនចៅរបស់ខ្លួនបើករថយន្តធុនធំ (យីឌុប) ចំនួន២គ្រឿង ដឹកឈើចេញមុនពេលប្រតិបត្តិចាប់ផ្តើម ប៉ុន្តែបើកចេញបានតែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស កន្ទុយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-9126 ១គ្រឿងតែប៉ុណ្ណោះ ដោយមានផ្ទុកឈើប្រណិតប្រភេទធ្នុងជាច្រើនពេញរថយន្ត។ យោងតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងភូមិគ្រឹះរបស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឆេង ឡុង នេះអាចផ្តើមចេញពីទំនាស់ផលប្រយោជន៍ផ្ទៃក្នុង ។

(all readers's comments can help improve the information, as well as better social)